Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:5 - ព្រះគម្ពីរខ្មែរសាកល

5 ឥឡូវនេះ សូម​កុំ​ព្រួយចិត្ត ក៏​កុំ​ខឹង​នឹង​ខ្លួនឯង​ដោយសារ​បាន​លក់​ខ្ញុំ​មក​ទីនេះ​ឡើយ ពីព្រោះ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យមក​មុន​ពួកបង​ដើម្បី​រក្សាជីវិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ដ្បិត​គឺ​ព្រះ​ទេ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្ដាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការពារ​អាយុ​ជីវិត​របស់​បងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឥឡូវ​នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្តាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​អុលឡោះ​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​បងៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅពេល​ពួក​ឈ្មួញ​ជនជាតិម៉ាឌាន​ឆ្លងកាត់ ពួកគេ​ក៏​ទាញ​យ៉ូសែប​ឡើង​ពី​រណ្ដៅ ហើយ​លក់​យ៉ូសែប​ទៅ​ជនជាតិអ៊ីសម៉ាអែល​ក្នុងតម្លៃ​ម្ភៃ​កាក់ប្រាក់​; ពួកឈ្មួញទាំងនោះ​ក៏​យក​យ៉ូសែប​ទៅ​អេហ្ស៊ីប​។


ពួកគេ​តបថា​៖ “លោក​បាន​សង្គ្រោះជីវិត​យើងខ្ញុំ​; សូមឲ្យ​យើងខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ផង នោះ​យើងខ្ញុំ​នឹង​ធ្វើជា​បាវបម្រើ​របស់​ផារ៉ោន”។


យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​តើ​ខ្ញុំ​ជំនួស​ព្រះ​បាន​ឬ​?


ពួកបង​បាន​មានបំណង​ធ្វើទុក្ខ​ទាស់នឹង​ខ្ញុំ​មែន ប៉ុន្តែ​ព្រះ​ទ្រង់​មានបំណង​ឲ្យ​វា​ទៅជា​ការល្អ​វិញ ដើម្បី​សម្រេចបាន​ដូច​សព្វថ្ងៃនេះ គឺ​ឲ្យ​មនុស្ស​ជាច្រើន​មានជីវិតរស់​។


ដូច្នេះ​ឥឡូវនេះ កុំ​ខ្លាច​ឡើយ​។ ខ្ញុំ​នឹង​ផ្គត់ផ្គង់​ពួកបង និង​កូនចៅ​របស់ពួកបង”។ គាត់​ក៏​កម្សាន្តចិត្ត​ពួកគេ ហើយ​និយាយ​ស្រទន់​នឹង​ពួកគេ​។


ពេលនោះ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ព្រះ​បិតា​អើយ សូម​លើកលែងទោស​ឲ្យ​ពួកគេ​ផង​! ដ្បិត​ពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ”។ បន្ទាប់មក ពួកទាហាន​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​។


ដើម្បីកុំឲ្យ​យើង​ត្រូវ​សាតាំង​ឆ្លៀតឱកាស​ឡើយ ដ្បិត​មិនមែន​ថា​យើង​មិនស្គាល់​ល្បិច​របស់​វា​ទេ​។


ដូច្នេះ ស៊ូឲ្យ​អ្នករាល់គ្នា​លើកលែងទោស ហើយ​សម្រាលទុក្ខ​អ្នកនោះ​វិញ ក្រែងលោ​គាត់​ត្រូវ​ទុក្ខព្រួយ​ដ៏ហួសប្រមាណ​លេប​បាត់ទៅ​។


តាមពិត ប្រហែល​នេះជាហេតុដែល​គាត់​បាន​ចាកចេញ​ពីអ្នក​មួយរយៈ ដើម្បីឲ្យ​អ្នក​បាន​ទទួល​គាត់​មកវិញ​អស់កល្បជានិច្ច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម