Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ មិន​មែន​បងៗ​ទេ គឺ​ព្រះ​វិញ​ទេ​តើ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផា​រ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច និង​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ដោយហេតុនេះ មិនមែន​ពួកបង​ទេ ដែល​បញ្ជូន​ខ្ញុំ​មក​ទីនេះ គឺ​ព្រះ​វិញ​។ ព្រះអង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផារ៉ោន ជា​ចៅហ្វាយ​លើ​អ្នកដំណាក់​ទាំងអស់​របស់ទ្រង់ និង​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះអង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅហ្វាយ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​អុលឡោះ​វិញ​ទេ​តើ​ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ទ្រង់​បាន​តែង​តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ស្តេច​ហ្វៀរ៉អ៊ូន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា លើ​វាំង​របស់​ស្តេច និង​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គេ​ជម្រាប​លោក​ថា៖ «យ៉ូសែប​នៅ​រស់​ទេ ហើយ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល»។ លោក​យ៉ាកុប​ក៏​ស្រឡាំង​កាំង ដ្បិត​លោក​មិន​ជឿ​ពួក‌គេ​ទេ។


ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ដ្បិត​គឺ​ព្រះ​ទេ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ។


ក៏​ជា​ឪពុក​ដល់​ពួក​អ្នក​កម្សត់ ហើយ​ខ្ញុំ​ក៏​ខំ​ពិនិត្យ​រក​ខុស​ត្រូវ ក្នុង​រឿង​ក្តី​របស់​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ផង


យើង​នឹង​យក​អាវ​យស​របស់​អ្នក​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កម្លាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​អ្នក​ផង យើង​នឹង​ប្រគល់​អំណាច​ត្រួត‌ត្រា​របស់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់ នោះ​គាត់​នឹង​ធ្វើ​ជា​ឪពុក ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​យូដា​ដែរ។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន‌បើ​មិន​បាន​ទទួល​អំណាច​មក​ពី​ស្ថាន​លើ​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។


ដូច្នេះ មិន​មែន​ស្រេច​លើ​បំណង ឬ​ការ​ខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​លើ​ព្រះ ដែល​ទ្រង់​មេត្តា‌ករុណា​វិញ។


ប្រហែល​ជា​ដោយ​សារ​មូល​ហេតុ​នេះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​មួយ​រយៈ ដើម្បី​ឲ្យ​អ្នក​បាន​គាត់​មក​វិញ​អស់​កល្ប​ជានិច្ច


ពេល​នោះ មីកា​ឆ្លើយ​តប​ថា៖ «សូមស្នាក់​នៅ​ជា​មួយ​ខ្ញុំ ធ្វើ​ជា​ឪពុក និង​ជា​សង្ឃ​ដល់​ខ្ញុំ​ទៅ ខ្ញុំ​នឹងជូន​ប្រាក់​សុទ្ធ​ដល់​លោក​ដប់ស្លឹង​ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​សម្លៀក​បំពាក់​មួយ​សម្រាប់ និង​ម្ហូប​អាហារ​ទៀត​ផង»។ ដូច្នេះ បុរសជា​លេវី​នោះ​ក៏​ចូល​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម