“ដូច្នេះ សូមឲ្យផារ៉ោនជ្រើសរើសមនុស្សដែលមានការយល់ច្បាស់ និងមានប្រាជ្ញា ហើយតាំងអ្នកនោះលើដែនដីអេហ្ស៊ីបចុះ។
លោកុប្បត្តិ 41:34 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យផារ៉ោនធ្វើដូច្នេះ គឺតែងតាំងពួកអ្នកមើលខុសត្រូវឲ្យត្រួតលើទឹកដីនេះ ហើយហូតយកមួយភាគប្រាំនៃចម្រូតពីដែនដីអេហ្ស៊ីបក្នុងប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះករុណាតែងតាំងឲ្យមានអ្នកមើលខុសត្រូវនៅក្នុងស្រុក ដើម្បីហូតយកមួយភាគក្នុងប្រាំ ពីភោគផលក្នុងស្រុកអេស៊ីព្ទ ក្នុងរវាងប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះករុណាតែងតាំងមន្ត្រីផ្សេងៗឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឲ្យមានពួកដំរួតនៅក្នុងស្រុក សំរាប់ឲ្យហូតយក១ភាគក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង អាល់គីតាប សូមស្តេចតែងតាំងមន្ត្រីផ្សេងៗ ឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំ ពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។ |
“ដូច្នេះ សូមឲ្យផារ៉ោនជ្រើសរើសមនុស្សដែលមានការយល់ច្បាស់ និងមានប្រាជ្ញា ហើយតាំងអ្នកនោះលើដែនដីអេហ្ស៊ីបចុះ។
សូមឲ្យពួកគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំល្អទាំងនេះដែលនឹងមកដល់ រួចបង្គរស្រូវនៅក្រោមអំណាចរបស់ផារ៉ោន ទុកជាស្បៀងអាហារតាមទីក្រុងនានា ហើយឲ្យគេរក្សាទុកចុះ។
ដល់ពេលច្រូតកាត់ អ្នករាល់គ្នាត្រូវថ្វាយមួយភាគប្រាំដល់ផារ៉ោន ហើយបួនភាគប្រាំនឹងទៅជារបស់អ្នករាល់គ្នាទុកជាគ្រាប់ពូជសម្រាប់ស្រែចម្ការ ព្រមទាំងទុកជាស្បៀងអាហារសម្រាប់អ្នករាល់គ្នា សម្រាប់អ្នកផ្ទះរបស់អ្នករាល់គ្នា និងសម្រាប់កូនក្មេងរបស់អ្នករាល់គ្នាហូប”។
ដូច្នេះ យ៉ូសែបបានតាំងសេចក្ដីនេះទាក់ទងនឹងដីធ្លីនៅអេហ្ស៊ីប ទុកជាបទបញ្ញត្តិរហូតដល់សព្វថ្ងៃនេះ គឺមួយភាគប្រាំជារបស់ផារ៉ោន។ មានតែដីធ្លីរបស់ពួកបូជាចារ្យប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។
ដើម្បីរំដោះព្រលឹងរបស់ពួកគេពីសេចក្ដីស្លាប់ និងដើម្បីរក្សាជីវិតរបស់ពួកគេនៅពេលមានទុរ្ភិក្ស។
“បន្ទាប់មក គាត់ហៅកូនបំណុលរបស់ចៅហ្វាយខ្លួនមកម្នាក់ម្ដងៗ ហើយសួរអ្នកទីមួយថា: ‘តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន?’។