Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:5 - ព្រះគម្ពីរខ្មែរសាកល

5 “បន្ទាប់មក គាត់​ហៅ​កូនបំណុល​របស់​ចៅហ្វាយ​ខ្លួន​មក​ម្នាក់ម្ដងៗ ហើយ​សួរ​អ្នក​ទីមួយ​ថា​: ‘តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់ខ្ញុំ​ប៉ុន្មាន?’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​ម្នាក់​ម្ដងៗ​មក​ រួច​សួរ​ទៅ​អ្នក​ទី​មួយ​ថា​ តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់​ខ្ញុំ​ប៉ុន្មាន?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​មក ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទីមួយ​ថា "តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន"?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​មក គាត់​សួរ​អ្នក​ដែល​មក​មុន​ថា តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដង​ៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។

សូមមើលជំពូក ចម្លង




លូកា 16:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ចាប់ផ្ដើម​គិត​បញ្ជី ក៏​មាន​កូនបំណុល​ម្នាក់​ជំពាក់ប្រាក់​មួយម៉ឺន​ឋាឡាន់ត្រូវគេ​នាំមក​ឯ​ទ្រង់​។


“ប៉ុន្តែ​បាវបម្រើ​នោះ​ចេញទៅ ក៏​ជួប​បាវបម្រើជាគ្នា​គាត់​ម្នាក់​ដែល​ជំពាក់​គាត់​មួយរយ​ឌេណារី ។ គាត់​ចាប់​ច្របាច់ក​អ្នកនោះ ទាំង​និយាយថា​: ‘សង​អ្វីដែល​ជំពាក់​យើង​មក​!’។


សូម​លើកលែង​បំណុល​របស់យើងខ្ញុំ ដូចដែល​យើងខ្ញុំ​បាន​លើកលែង​ដល់​កូនបំណុល​របស់យើងខ្ញុំ​ដែរ​។


អញ​ដឹង​ហើយ​ថា គួរ​ធ្វើ​ដូចម្ដេច ដើម្បីឲ្យ​គេ​បាន​ទទួល​អញ​ទៅក្នុង​ផ្ទះ​របស់​គេ កាលណា​អញ​ត្រូវបាន​ដកចេញ​ពី​មុខងារជាអ្នកគ្រប់គ្រង’។


“អ្នកនោះ​ឆ្លើយថា​: ‘ប្រេងអូលីវ​មួយរយ​ប៉ោត ’។ “អ្នកគ្រប់គ្រង​ក៏​ប្រាប់​អ្នកនោះ​ថា​: ‘យក​លិខិតបញ្ជាក់​របស់អ្នក​ទៅ​អង្គុយ​សរសេរ​ដាក់​ហាសិបវិញ ជាប្រញាប់​ទៅ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម