Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:35 - ព្រះគម្ពីរខ្មែរសាកល

35 សូមឲ្យ​ពួកគេ​ប្រមូល​ស្បៀងអាហារ​ទាំងអស់​ក្នុង​ឆ្នាំ​ល្អ​ទាំងនេះ​ដែល​នឹង​មកដល់ រួច​បង្គរ​ស្រូវ​នៅក្រោម​អំណាច​របស់​ផារ៉ោន ទុកជា​ស្បៀងអាហារ​តាម​ទីក្រុង​នានា ហើយ​ឲ្យ​គេ​រក្សាទុក​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 សូម​ឲ្យ​គេ​ប្រមូល​ស្បៀង​អាហារ​ទាំង​អស់​ក្នុង​ឆ្នាំ​ល្អ​ដែល​នៅ​ខាង​មុខ ហើយ​ទុក​ស្រូវ​ក្នុង​ឃ្លាំង​ក្រោម​អំណាច​របស់​ព្រះ​ករុណា សម្រាប់​ជា​អាហារ​នៅ​តាម​ទី​ក្រុង​នានា ហើយ​ឲ្យ​អ្នក​ទាំង​នោះ​រក្សា​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ‌ប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​សម្បូណ៌​ហូរ‌ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌ករុណា​ផ្ទាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ឲ្យ​គេ​ប្រមូល​ស្បៀង​អាហារ​ទាំង​អស់​ក្នុង​ឆ្នាំង​ល្អ​ដែល​ត្រូវ​មក​នេះ ហើយ​ទុក​ស្រូវ​នៅ​ក្រោម​អំណាច​ទ្រង់​ព្រះ‌ករុណា សំរាប់​ជា​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់‌គ្រង​រក្សា​ទុក

សូមមើលជំពូក ចម្លង

អាល់គីតាប

35 មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ​ប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​សម្បូណ៌​ហូរ​ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​បញ្ជា​របស់​ស្តេច​ផ្ទាល់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ផារ៉ោន​ធ្វើ​ដូច្នេះ គឺ​តែងតាំង​ពួក​អ្នកមើលខុសត្រូវ​ឲ្យត្រួត​លើ​ទឹកដី​នេះ ហើយ​ហូតយកមួយភាគប្រាំ​នៃចម្រូត​ពី​ដែនដី​អេហ្ស៊ីប​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​ចុះ​។


ស្បៀងអាហារ​នោះ នឹង​ត្រូវ​បម្រុងទុក​ដើម្បី​ទឹកដី​នេះ សម្រាប់​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ដែល​នឹង​មក​ដល់​ដែនដី​អេហ្ស៊ីប ដើម្បីកុំឲ្យ​ទឹកដី​នេះ​វិនាស​ដោយសារតែ​ទុរ្ភិក្ស​ឡើយ”។


ពេលនោះ ទុរ្ភិក្ស​បាន​រាលដាល​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ យ៉ូសែប​ក៏​បើក​ជង្រុក​ទាំងអស់​នៅក្នុង​ទីក្រុងនានា ហើយ​លក់ស្រូវ​ឲ្យ​ជនជាតិអេហ្ស៊ីប ពីព្រោះ​ទុរ្ភិក្ស​ក្នុង​ដែនដី​អេហ្ស៊ីប​ធ្ងន់ធ្ងរ​ណាស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម