ពេលនោះមានកើតឡើងដូច្នេះ: ក្រោយពីការទាំងនោះ ព្រះបានសាកល្បងអ័ប្រាហាំ គឺព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “អ័ប្រាហាំ!”។ គាត់ក៏ទូលតបថា៖ “មើល៍! ទូលបង្គំនៅទីនេះ!”។
លោកុប្បត្តិ 37:13 - ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “តើពួកបងប្រុសរបស់ឯងមិនមែនកំពុងឃ្វាលសត្វនៅស៊ីគែមទេឬ? មក៍! យើងនឹងចាត់ឯងឲ្យទៅរកពួកគេ”។ យ៉ូសែបតបនឹងគាត់ថា៖ “មើល៍! ខ្ញុំនៅទីនេះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយលោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់ឯងបានទៅឃ្វាលសត្វនៅស៊ីគែមហើយ មកណេះ ពុកនឹងចាត់ឯងឲ្យទៅរកពួកគេ»។ គាត់ឆ្លើយទៅឪពុកថា៖ «បាទពុក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ពួកបងឯងបានទៅឃ្វាលសត្វឯស៊ីគែមហើយ ចូរឯងមកណេះ អញនឹងប្រើទៅឯគេ នោះគាត់ឆ្លើយទៅឪពុកថា បាទ អាល់គីតាប អ៊ីស្រអែលនិយាយទៅយូសុះថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យូសុះតបថា៖ «បាទ កូនយល់ព្រមទៅ!»។ |
ពេលនោះមានកើតឡើងដូច្នេះ: ក្រោយពីការទាំងនោះ ព្រះបានសាកល្បងអ័ប្រាហាំ គឺព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “អ័ប្រាហាំ!”។ គាត់ក៏ទូលតបថា៖ “មើល៍! ទូលបង្គំនៅទីនេះ!”។
ពេលនោះ ទូតសួគ៌របស់ព្រះយេហូវ៉ាហៅគាត់ពីលើមេឃមកថា៖ “អ័ប្រាហាំ! អ័ប្រាហាំ!”។ គាត់តបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
កាលអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ងងឹតមើលមិនឃើញ គាត់ក៏ហៅអេសាវកូនប្រុសច្បងរបស់គាត់មក និយាយថា៖ “កូនអើយ!” អេសាវតបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
យ៉ាកុបក៏ទៅឯឪពុករបស់គាត់ ហើយនិយាយថា៖ “លោកឪពុកអើយ!”។ អ៊ីសាកតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ! ឯងជាកូនមួយណាហ្នឹង?”។
យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។
“ម្ចាស់ចម្ការទំពាំងបាយជូរនោះក៏និយាយថា: ‘តើខ្ញុំគួរធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅ ប្រហែលពួកគេនឹងគោរពកូនខ្ញុំ ’។