Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ហើយ​លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​ឯង​បាន​ទៅ​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ហើយ មក​ណេះ ពុក​នឹង​ចាត់​ឯង​ឲ្យ​ទៅ​រក​ពួក‌គេ»។ គាត់​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បាទ​ពុក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “តើ​ពួក​បងប្រុស​របស់ឯង​មិនមែន​កំពុង​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ទេ​ឬ​? មក៍! យើង​នឹង​ចាត់​ឯង​ឲ្យទៅ​រក​ពួកគេ”។ យ៉ូសែប​តប​នឹង​គាត់​ថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​កូន​ឃ្វាល​ចៀម​នៅ​ស៊ីគែម ពុក​ចង់​ឲ្យ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ»។ យ៉ូសែប​តប​ថា៖ «បាទ កូន​យល់​ព្រម​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​អ៊ីស្រាអែល​និយាយ​ទៅ​យ៉ូសែប​ថា ពួក​បង​ឯង​បាន​ទៅ​ឃ្វាល​សត្វ​ឯ​ស៊ីគែម​ហើយ ចូរ​ឯង​មក​ណេះ អញ​នឹង​ប្រើ​ទៅ​ឯ​គេ នោះ​គាត់​ឆ្លើយ​ទៅ​ឪពុក​ថា បាទ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ៊ីស្រ‌អែល​និយាយ​ទៅ​យូសុះ​ថា៖ «បងៗ​របស់​កូន​ឃ្វាល​ចៀម​នៅ​ស៊ីគែម ពុក​ចង់​ឲ្យ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ»។ យូសុះ​តប​ថា៖ «បាទ កូន​យល់​ព្រម​ទៅ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បងល​លោក​អ័ប្រា‌ហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អ័ប្រា‌ហាំ!»។ លោក​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។


ប៉ុន្តែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អ័ប្រា‌ហាំ អ័ប្រា‌ហាំ​អើយ!»។ លោក​តប​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។


ពេល​លោក​អ៊ីសាក​ចាស់​ទៅ ភ្នែក​ក៏​ងងឹត រហូត​ដល់​មើល​មិន​ឃើញ លោក​បាន​ហៅ​អេសាវ ជា​កូន​ច្បង​មក ហើយ​ប្រាប់​ថា៖ «កូន​អើយ» អេសាវ​ឆ្លើយ​ថា៖ «បាទ លោក​ពុក!»។


លោក​យ៉ាកុប​ក៏​យក​ទៅ​ជូន​ឪពុក ជម្រាប​ថា៖ «លោក​ពុក» លោក​អ៊ីសាក​ឆ្លើយ​ថា៖ «ពុក​នៅ​ឯណោះ តើ​កូន​ណា​មួយ​ហ្នឹង?»


លោក​យ៉ាកុប​បាន​ចេញ​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម ទៅ​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​ក៏​បោះ​ជំរំ​នៅ​មុខ​ទី​ក្រុង​នោះ។


នៅ​គ្រា​នោះ បងៗ​របស់​យ៉ូសែប​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក នៅ​ស៊ីគែម


«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។


ពេល​នោះ ម្ចាស់​ចម្ការ​គិត​ថា "តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច? យើង​នឹង​ចាត់​កូន​សម្លាញ់​របស់​យើង​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ គេ​មុខ​ជា​នឹង​កោត​ខ្លាច​ដល់​កូន​នោះ"។


លោកអេលី​ហៅ​សាំយូ‌អែល​ថា៖ «សាំយូ‌អែល កូន​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»


រួច​ព្រះ‌យេហូវ៉ា​ហៅ​ម្តង​ទៀត ជា​លើក​ទី​បី​ថា៖ «នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» ពេល​នោះ លោកអេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម