Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:18 - ព្រះគម្ពីរខ្មែរសាកល

18 យ៉ាកុប​ក៏​ទៅ​ឯ​ឪពុក​របស់គាត់ ហើយ​និយាយថា​៖ “លោកឪពុក​អើយ​!”។ អ៊ីសាក​តបថា​៖ “កូន​អើយ មើល៍! ឪពុក​នៅទីនេះ​! ឯង​ជាកូន​មួយណា​ហ្នឹង​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លោក​យ៉ាកុប​ក៏​យក​ទៅ​ជូន​ឪពុក ជម្រាប​ថា៖ «លោក​ពុក» លោក​អ៊ីសាក​ឆ្លើយ​ថា៖ «ពុក​នៅ​ឯណោះ តើ​កូន​ណា​មួយ​ហ្នឹង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​យ៉ាកុប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ លោក​អ៊ីសាក​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ‌ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គាត់​ក៏​ចូល​ទៅ​ឯ​ឪពុក​ជំរាប​ថា លោក​ឪពុក​អើយ ឪពុក​ឆ្លើយ​ថា អី​កូន ឯង​ជា​អ្នក​ណា​ហ្នឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 យ៉ាកកូប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ អ៊ីសា‌ហាក់​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ​ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ប្រគល់​ម្ហូបដ៏ឆ្ងាញ់ និង​នំប៉័ង​ដែល​នាង​បាន​ធ្វើ ទៅក្នុង​ដៃ​យ៉ាកុប​កូនប្រុស​របស់នាង​។


យ៉ាកុប​ឆ្លើយ​នឹង​ឪពុក​របស់គាត់​ថា​៖ “ខ្ញុំ​គឺ​អេសាវ​កូនប្រុសច្បង​របស់លោកឪពុក​។ ខ្ញុំ​បាន​ធ្វើ​ដូចដែល​លោកឪពុក​បាន​ប្រាប់​ខ្ញុំ​ហើយ​។ សូម​ក្រោក​អង្គុយ ហើយ​ពិសា​សាច់សត្វដែល​ខ្ញុំ​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។


អ៊ីសាក​ឪពុក​របស់គាត់​សួរ​គាត់​ថា​៖ “តើ​ឯង​ជា​នរណា​?”។ គាត់​ក៏​ឆ្លើយថា​៖ “ខ្ញុំ​ជា​កូន​របស់លោកឪពុក គឺ​អេសាវ​កូនប្រុសច្បង​របស់លោកឪពុក​តើ”។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “តើ​ពួក​បងប្រុស​របស់ឯង​មិនមែន​កំពុង​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ទេ​ឬ​? មក៍! យើង​នឹង​ចាត់​ឯង​ឲ្យទៅ​រក​ពួកគេ”។ យ៉ូសែប​តប​នឹង​គាត់​ថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ”។


បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម