នោះកំហឹងរបស់យ៉ាកុបក៏ឆេះឡើងទាស់នឹងរ៉ាជែល គាត់ក៏និយាយថា៖ “តើបងអាចជំនួសព្រះបានឬ ដែលបង្ខាំងផ្ទៃអូនមិនឲ្យមានកូនដូច្នេះ?”។
លោកុប្បត្តិ 33:5 - ព្រះគម្ពីរខ្មែរសាកល អេសាវងើបភ្នែកឡើង ឃើញពួកស្ត្រីៗ និងក្មេងៗ គាត់ក៏សួរថា៖ “តើអ្នកទាំងនេះដែលនៅជាមួយឯងជានរណា?”។ យ៉ាកុបឆ្លើយថា៖ “ពួកគេជាកូនៗដែលព្រះបានប្រោសប្រទានដល់បាវបម្រើរបស់បង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា៖ «តើអ្នកទាំងនេះដែលមកជាមួយឯង ជាអ្នកណា?» លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះបានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ លោកសួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំប្របាទ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអេសាវងើបភ្នែកឡើងឃើញពួកស្រីៗ នឹងកូនក្មេងទាំងនោះ ក៏សួរថា អ្នកទាំងនេះដែលនៅនឹងឯង តើជាអ្នកណា យ៉ាកុបឆ្លើយថា នោះគឺជាកូន ដែលព្រះទ្រង់បានប្រទានមកខ្ញុំ ជាអ្នកបំរើរបស់បង។ អាល់គីតាប អេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ គាត់សួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ យ៉ាកកូបឆ្លើយថា៖ «នេះជាកូនដែលអុលឡោះប្រោសប្រទានមកខ្ញុំ»។ |
នោះកំហឹងរបស់យ៉ាកុបក៏ឆេះឡើងទាស់នឹងរ៉ាជែល គាត់ក៏និយាយថា៖ “តើបងអាចជំនួសព្រះបានឬ ដែលបង្ខាំងផ្ទៃអូនមិនឲ្យមានកូនដូច្នេះ?”។
យ៉ូសែបប្រាប់ឪពុកថា៖ “ទាំងនេះជាពួកកូនប្រុសរបស់ខ្ញុំដែលព្រះបានប្រទានដល់ខ្ញុំនៅទីនេះ”។ អ៊ីស្រាអែលនិយាយថា៖ “ចូរនាំពួកវាមកឯយើងមក៍! យើងនឹងឲ្យពរពួកវា”។
មើល៍! ខ្ញុំ និងកូនៗ ដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ ជាទីសម្គាល់ និងជាការអស្ចារ្យនៅក្នុងអ៊ីស្រាអែល គឺមកពីព្រះយេហូវ៉ានៃពលបរិវារដែលគង់នៅភ្នំស៊ីយ៉ូន។
ព្រះអង្គមានបន្ទូលទៀតថា:“ខ្ញុំនឹងទុកចិត្តលើព្រះអង្គ” ហើយថា:“មើល៍! ខ្ញុំ និងកូនៗ ដែលព្រះបានប្រទានមកខ្ញុំ!”។