ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:3 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ខ្លួនគាត់​ដើរទៅ​ខាងមុខ​ពួកគេ ហើយ​ក្រាបមុខដល់ដី​ប្រាំពីរ​ដង រហូតដល់​គាត់​បាន​ចូលទៅជិត​បងប្រុស​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្លួន​លោក​ផ្ទាល់​ដើរ​មុខ​គេ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​ប្រាំពីរ​ដង រហូត​ទាល់​តែ​ចូល​ជិត​ដល់​បង​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ដើរ​មុខ​គេ​បង្អស់ ហើយ​លោក​ក្រាប​សំពះ​ដល់​ដី​ប្រាំ‌ពីរ​ដង រហូត​ទៅ​ជិត​ដល់​លោក​អេសាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្លួន​គាត់​ក៏​ដើរ​ទៅ​ខាង​មុខ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​៧​ដង ទាល់​តែ​ជិត​ដល់​បង

សូមមើលជំពូក

អាល់គីតាប

រីឯ​ខ្លួន​គាត់​ផ្ទាល់ គាត់​ដើរ​មុខ​គេ​បង្អស់ ហើយ​គាត់​ក្រាប​សំពះ​ដល់​ដី​ប្រាំ​ពីរ​ដង រហូត​ទៅ​ជិត​ដល់​អេសាវ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ងើបភ្នែកឡើង​ក៏​ឃើញ នោះ​មើល៍! មាន​បុរស​បី​នាក់​ឈរ​នៅចំពោះមុខ​គាត់​! នៅពេល​ឃើញ​ដូច្នោះ គាត់​ក៏​រត់​ពី​មាត់ទ្វារ​រោង​ទៅ​ជួប​ពួកគេ ហើយ​ក្រាបមុខដល់ដី


គាត់​ដាក់​ពួក​បាវបម្រើស្រី និង​កូន​ៗ​របស់ពួកនាង​នៅ​ខាងមុខ ក៏​ដាក់​លេអា និង​កូន​ៗ​របស់នាង​នៅ​បន្ទាប់ ហើយ​ដាក់​រ៉ាជែល និង​យ៉ូសែប​នៅ​ខាងក្រោយ​បង្អស់


នៅគ្រានោះ យ៉ូសែប​ជា​មេគ្រប់គ្រង​លើ​ស្រុក​នោះ គាត់​ជា​អ្នកដែល​លក់ស្រូវ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​នៅ​ដែនដី​នោះ ដូច្នេះ​ពួក​បងប្រុស​របស់​យ៉ូសែប​ក៏​មក​ដល់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


នៅពេល​យ៉ូសែប​មកដល់​ផ្ទះ ពួកគេ​ក៏​យក​ជំនូន​ដែល​នៅក្នុង​ដៃ​របស់ពួកគេ​មក​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


រួច​យ៉ូសែប​យក​ពួកគេ​ចេញ​ពី​ភ្លៅ​របស់អ៊ីស្រាអែល ហើយ​ក្រាបមុខដល់ដី​។


នោះ​កូន​របស់ខ្ញុំ​អើយ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំដោះ​ខ្លួនចេញ​ចុះ ដ្បិត​អ្នក​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​អ្នកជិតខាង​របស់អ្នក​ហើយ ដូច្នេះ​ចូរ​ទៅ​បន្ទាបខ្លួន ហើយ​អង្វរ​អ្នកជិតខាង​របស់អ្នក​ចុះ​;


ប្រសិនបើ​កំហឹង​របស់​មេគ្រប់គ្រង​ឆួលឡើង​ទាស់នឹង​អ្នក កុំ​ចាកចោល​កន្លែង​របស់អ្នក​ឡើយ ដ្បិត​ភាពស្ងប់ស្ងាត់​អាច​រម្ងាប់​កំហុស​ដ៏ធំ​បាន​។


ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ដូចដែល​ព្រះ​បិតា​ស្គាល់​ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ព្រះ​បិតា​ដែរ​។ ខ្ញុំ​លះបង់​ជីវិត​របស់ខ្ញុំ​សម្រាប់​ចៀម​។


នៅពេល​គាត់​បញ្ចេញ​ចៀមទាំងអស់របស់គាត់​ហើយ គាត់​ទៅ​ខាងមុខ​វា ហើយ​ចៀម​ក៏​ទៅតាម​គាត់ ពីព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់​។