Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:3 - អាល់គីតាប

3 រីឯ​ខ្លួន​គាត់​ផ្ទាល់ គាត់​ដើរ​មុខ​គេ​បង្អស់ ហើយ​គាត់​ក្រាប​សំពះ​ដល់​ដី​ប្រាំ​ពីរ​ដង រហូត​ទៅ​ជិត​ដល់​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 រីឯ​ខ្លួនគាត់​ដើរទៅ​ខាងមុខ​ពួកគេ ហើយ​ក្រាបមុខដល់ដី​ប្រាំពីរ​ដង រហូតដល់​គាត់​បាន​ចូលទៅជិត​បងប្រុស​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខ្លួន​លោក​ផ្ទាល់​ដើរ​មុខ​គេ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​ប្រាំពីរ​ដង រហូត​ទាល់​តែ​ចូល​ជិត​ដល់​បង​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ដើរ​មុខ​គេ​បង្អស់ ហើយ​លោក​ក្រាប​សំពះ​ដល់​ដី​ប្រាំ‌ពីរ​ដង រហូត​ទៅ​ជិត​ដល់​លោក​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្លួន​គាត់​ក៏​ដើរ​ទៅ​ខាង​មុខ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​៧​ដង ទាល់​តែ​ជិត​ដល់​បង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​គាត់។ ពេល​ឃើញ​បុរស​បី​នាក់​នោះ គាត់​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប​ក្រាប​ដល់​ដី


គាត់​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លេអា និង​កូន​របស់​គាត់ ហើយ​រ៉ាជែល និង​យូសុះ ដើរ​ក្រោយ​គេ។


នៅ​គ្រា​នោះ​យូសុះ​មាន​អំណាច​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប ហើយ​គាត់​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​យូសុះ​នាំ​គ្នា​មក​ក្រាប​ចំពោះ​គាត់ អោន​មុខ​ដល់​ដី។


ពេល​យូសុះ​មក​ដល់​ផ្ទះ​វិញ បងៗ​ក៏​នាំ​គ្នា​យក​ជំនូន​មក​ជូន​គាត់ ហើយ​ក្រាប​ដល់​ដី​គោរព​គាត់។


យូសុះ​បាន​យក​កូនៗ ចេញ​ពី​ភ្លៅ​ឪពុក រួច​គាត់​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


បាន​សេចក្ដី​ថា កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​ឲ្យ​រួច


ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ​បង់​ចោល​មុខ‌ងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស‌វាង​កំហុស​ដ៏​ធ្ងន់។


អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។


គឺ​ដូច​អុលឡោះ​ជា​បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​អុលឡោះ​ជា​បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។


លុះ​គាត់​បញ្ចេញ​ចៀម​ចេញ​ពី​ក្រោល​អស់​ហើយ គាត់​ដើរ​នាំ​មុខ​វា ហើយ​វា​ដើរ​តាម​ក្រោយ​គាត់ ពី‌ព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់។


អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌ បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចំអែត​ក្រពះ រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារ សំរាល​កូន​ដល់​ទៅ​ប្រាំ​ពីរ​ដង តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម