ឈ្មោះរបស់អ្នកមិនត្រូវហៅថាអាប់រ៉ាមទៀតឡើយ គឺឈ្មោះរបស់អ្នកត្រូវហៅថាអ័ប្រាហាំវិញ ដ្បិតយើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន។
លោកុប្បត្តិ 32:29 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏សួរដែរថា៖ “សូមប្រាប់ឈ្មោះរបស់លោកផង”។ ប៉ុន្តែបុរសនោះតបថា៖ “ហេតុអ្វីបានជាអ្នកសួរឈ្មោះរបស់យើងដូច្នេះ?” រួចក៏ឲ្យពរយ៉ាកុបនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ អាល់គីតាប យ៉ាកកូបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះអ្នកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរយ៉ាកកូបនៅទីនោះទៅ។ |
ឈ្មោះរបស់អ្នកមិនត្រូវហៅថាអាប់រ៉ាមទៀតឡើយ គឺឈ្មោះរបស់អ្នកត្រូវហៅថាអ័ប្រាហាំវិញ ដ្បិតយើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន។
ព្រះមានបន្ទូលនឹងគាត់ថា៖ “ឈ្មោះរបស់អ្នកគឺយ៉ាកុប ប៉ុន្តែមិនត្រូវហៅឈ្មោះរបស់អ្នកថាយ៉ាកុបទៀតឡើយ គឺអ៊ីស្រាអែលជាឈ្មោះរបស់អ្នកវិញ”។ គឺយ៉ាងនេះឯងដែលព្រះអង្គដាក់ឈ្មោះគាត់ថា អ៊ីស្រាអែល។
ក្រោយពីយ៉ាកុបបានមកពីប៉ាដាន់-អើរ៉ាមវិញ ព្រះបានលេចមកដល់គាត់ម្ដងទៀត ហើយប្រទានពរគាត់។
តើនរណាបានឡើងទៅស្ថានសួគ៌ ហើយចុះមក? តើនរណាបានប្រមូលខ្យល់ទុកក្នុងដៃរបស់ខ្លួន? តើនរណាបានខ្ចប់ទឹកក្នុងអាវ? តើនរណាបានតាំងអស់ទាំងចុងបំផុតនៃផែនដីឡើង? តើអ្នកនោះឈ្មោះអ្វី? តើកូនរបស់អ្នកនោះឈ្មោះអ្វី? អ្នកពិតជាដឹង!
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
ទូតសួគ៌តបនឹងលោកថា៖ “ខ្ញុំគឺកាព្រីយ៉ែល ដែលឈរនៅមុខព្រះ ហើយខ្ញុំត្រូវបានចាត់ឲ្យមកដើម្បីនិយាយនឹងអ្នក និងដើម្បីនាំដំណឹងល្អនេះដល់អ្នក។