Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 35:10 - ព្រះគម្ពីរខ្មែរសាកល

10 ព្រះ​មានបន្ទូល​នឹង​គាត់​ថា​៖ “ឈ្មោះ​របស់អ្នក​គឺ​យ៉ាកុប ប៉ុន្តែ​មិន​ត្រូវ​ហៅ​ឈ្មោះ​របស់អ្នក​ថា​យ៉ាកុប​ទៀត​ឡើយ គឺ​អ៊ីស្រាអែល​ជា​ឈ្មោះ​របស់អ្នក​វិញ”។ គឺយ៉ាងនេះឯង​ដែល​ព្រះអង្គ​ដាក់ឈ្មោះ​គាត់​ថា អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​ឈ្មោះ​យ៉ាកុប ហើយ​ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា​អ៊ីស្រា‌អែល​វិញ»។ ដូច្នេះ ព្រះ‌អង្គ​បាន​ដាក់​ឈ្មោះ​លោក​ថា អ៊ីស្រា‌អែល ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ឈ្មោះ​យ៉ាកុប តែ​គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយ គឺ​អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល​វិញ»។ ដូច្នេះ ព្រះអង្គ​ក៏​ដាក់​ឈ្មោះ​លោក​ថា អ៊ីស្រា‌អែល ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​មាន​បន្ទូល​ថា ឯង​មាន​ឈ្មោះ​ថា យ៉ាកុប តែ​មិន​ត្រូវ​ហៅ​ថា យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ដូច្នេះ​ទ្រង់​បាន​ដាក់​ឈ្មោះ​ថា អ៊ីស្រាអែលឲ្យ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អុលឡោះ​មាន​បន្ទូល​ថា៖ «អ្នក​ឈ្មោះ​យ៉ាកកូប តែ​គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកកូប​ទៀត​ហើយ គឺ​អ្នក​នឹង​មាន​ឈ្មោះ​ថា អ៊ីស្រ‌អែល​វិញ»។ ដូច្នេះ អុលឡោះ​ក៏​ដាក់​ឈ្មោះ​គាត់​ថា អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 35:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ចំណែកឯ​សារ៉ាយ​ប្រពន្ធ​របស់អ្នក អ្នក​មិន​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ាយ​ទៀតឡើយ គឺ​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ា​វិញ​។


ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​អាប់រ៉ាម​ទៀត​ឡើយ គឺ​ឈ្មោះ​របស់អ្នក​ត្រូវ​ហៅថា​អ័ប្រាហាំ​វិញ ដ្បិត​យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​។


យ៉ាកុប​ក៏​សួរ​ដែរ​ថា​៖ “សូម​ប្រាប់​ឈ្មោះ​របស់លោក​ផង”។ ប៉ុន្តែ​បុរសនោះ​តបថា​៖ “ហេតុអ្វីបានជា​អ្នក​សួរ​ឈ្មោះ​របស់យើង​ដូច្នេះ​?” រួចក៏​ឲ្យពរ​យ៉ាកុប​នៅ​ទីនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម