គាត់ក៏បង្គាប់ដូចគ្នាទៅបាវបម្រើទីពីរ បាវបម្រើទីបី និងអស់អ្នកដែលដើរពីក្រោយហ្វូងសត្វទាំងនោះ ថា៖ “ចូរនិយាយពាក្យដូចគ្នានេះទៅអេសាវ ពេលអ្នករាល់គ្នាជួបគាត់
លោកុប្បត្តិ 32:20 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងនិយាយដែរថា: ‘មើល៍! យ៉ាកុបបាវបម្រើរបស់លោកនៅពីក្រោយយើងខ្ញុំ’”។ ដ្បិតគាត់គិតថា៖ “ខ្ញុំនឹងធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំ ហើយបន្ទាប់មកខ្ញុំនឹងឃើញមុខគាត់។ ប្រហែលជាគាត់នឹងទទួលខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺត្រូវជម្រាបលោកថា "យ៉ាកុបជាអ្នកបម្រើរបស់លោកក៏មកតាមក្រោយយើងខ្ញុំដែរ"»។ ដ្បិតលោកគិតថា៖ «ខ្ញុំមុខជាធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំមិនខាន រួចខ្ញុំនឹងឃើញមុខគាត់ ប្រហែលជាគាត់នឹងទទួលខ្ញុំដោយស្រួលហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺជម្រាបលោកថា “យ៉ាកុបជាអ្នកបម្រើរបស់លោក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ លោកយ៉ាកុបធ្វើដូច្នេះ ព្រោះលោកគិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យគាត់បានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ អាល់គីតាប គឺជម្រាបគាត់ថា “យ៉ាកកូបជាអ្នកបម្រើរបស់អ្នក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ យ៉ាកកូបធ្វើដូច្នេះ ព្រោះគាត់គិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យអេសាវបានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។ |
គាត់ក៏បង្គាប់ដូចគ្នាទៅបាវបម្រើទីពីរ បាវបម្រើទីបី និងអស់អ្នកដែលដើរពីក្រោយហ្វូងសត្វទាំងនោះ ថា៖ “ចូរនិយាយពាក្យដូចគ្នានេះទៅអេសាវ ពេលអ្នករាល់គ្នាជួបគាត់
ដូច្នេះ ជំនូនទាំងនោះក៏ឆ្លងទៅខាងមុខយ៉ាកុប រីឯគាត់វិញ គាត់ស្នាក់នៅក្នុងជំរំនៅយប់នោះ។
ពេលនោះ អ៊ីស្រាអែលឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “បើដូច្នេះ ចូរធ្វើបែបនេះ: ចូរដាក់ផលល្អពីស្រុកនេះក្នុងបាវរបស់ពួកឯង ហើយនាំចុះទៅជូនបុរសនោះជាជំនូនចុះ គឺថ្នាំកំញានបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូប ជ័រល្វីងទេស គ្រាប់រីករាយ និងគ្រាប់អាល់ម៉ុង។
សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
គាត់នឹងមិនក្រឡេកមើលថ្លៃលោះណាមួយឡើយ ហើយទោះបីជាបន្ថែមជំនូនឲ្យច្រើនក៏ដោយ ក៏គាត់មិនព្រមដែរ៕
ទាំងប្រៀនប្រដៅអ្នកដែលប្រឆាំង ដោយសុភាពរាបសា ក្រែងលោព្រះនឹងប្រទានដល់ពួកគេនូវការកែប្រែចិត្តដែលនាំទៅដល់ចំណេះដឹងនៃសេចក្ដីពិត។