លោកុប្បត្តិ 32:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 គឺជម្រាបលោកថា “យ៉ាកុបជាអ្នកបម្រើរបស់លោក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ លោកយ៉ាកុបធ្វើដូច្នេះ ព្រោះលោកគិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យគាត់បានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 ព្រមទាំងនិយាយដែរថា: ‘មើល៍! យ៉ាកុបបាវបម្រើរបស់លោកនៅពីក្រោយយើងខ្ញុំ’”។ ដ្បិតគាត់គិតថា៖ “ខ្ញុំនឹងធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំ ហើយបន្ទាប់មកខ្ញុំនឹងឃើញមុខគាត់។ ប្រហែលជាគាត់នឹងទទួលខ្ញុំ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 គឺត្រូវជម្រាបលោកថា "យ៉ាកុបជាអ្នកបម្រើរបស់លោកក៏មកតាមក្រោយយើងខ្ញុំដែរ"»។ ដ្បិតលោកគិតថា៖ «ខ្ញុំមុខជាធ្វើឲ្យគាត់ស្ងប់ចិត្តដោយជំនូនដែលទៅមុខខ្ញុំមិនខាន រួចខ្ញុំនឹងឃើញមុខគាត់ ប្រហែលជាគាត់នឹងទទួលខ្ញុំដោយស្រួលហើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ សូមមើលជំពូកអាល់គីតាប20 គឺជម្រាបគាត់ថា “យ៉ាកកូបជាអ្នកបម្រើរបស់អ្នក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ យ៉ាកកូបធ្វើដូច្នេះ ព្រោះគាត់គិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យអេសាវបានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។ សូមមើលជំពូក |