Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គឺ​ត្រូវ​ជម្រាប​លោក​ថា "យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។ ដ្បិត​លោក​គិត​ថា៖ «ខ្ញុំមុខ​ជា​ធ្វើ​ឲ្យ​គាត់​ស្ងប់​ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ​មិន​ខាន រួច​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់ ប្រហែល​ជា​គាត់​នឹង​ទទួល​ខ្ញុំ​ដោយ​ស្រួល​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ព្រមទាំង​និយាយ​ដែរ​ថា​: ‘មើល៍! យ៉ាកុប​បាវបម្រើ​របស់លោក​នៅពីក្រោយ​យើងខ្ញុំ’”។ ដ្បិត​គាត់​គិតថា​៖ “ខ្ញុំ​នឹង​ធ្វើឲ្យ​គាត់​ស្ងប់ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់​។ ប្រហែលជា​គាត់​នឹង​ទទួល​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 គឺ​ជម្រាប​លោក​ថា “យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ លោក​យ៉ាកុប​ធ្វើ​ដូច្នេះ ព្រោះ​លោក​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​គាត់​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់‌ទាក់​ផង​មើល​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គឺ​ត្រូវ​ជំរាប​លោក​ថា មើល យ៉ាកុប​ជា​អ្នក​បំរើ​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ នេះ​ដ្បិត​គាត់​គិត​ថា អញ​នឹង​រំងាប់​ចិត្ត​បង ដោយ​ជំនូន​ដែល​ទៅ​មុខ​អញ រួច​អញ​នឹង​ឃើញ​មុខ​បង នោះ​ប្រហែល​ជា​នឹង​ទទួល​អញ​ដោយ​ស្រួល​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 គឺ​ជម្រាប​គាត់​ថា “យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​អ្នក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ យ៉ាកកូប​ធ្វើ​ដូច្នេះ ព្រោះ​គាត់​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​អេសាវ​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់​ទាក់​ផង​មើល​ទៅ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បង្គាប់​ទៅ​អ្នក​ទី​ពីរ ព្រម​ទាំង​អ្នក​ទី​បី និង​អស់​អ្នក​ដែល​ដើរ​តាម​ហ្វូង​សត្វ​ទាំង​អស់​ដូច​ៗ​គ្នា​ថា៖ «កាល​ណា​ជួប​លោក​អេសាវ ត្រូវ​និយាយ​តាម​ពាក្យ​នេះ​ដូច​គ្នា


ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន តែ​ខ្លួន​លោក​ផ្ទាល់​ស្នាក់​នៅ​ក្នុង​ជំរំ​នោះ​មួយ​យប់​សិន។


លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ធ្វើ​យ៉ាង​នេះទៅ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ ដាក់​ចូល​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា ទៅ​ជូន​លោក​នោះ​ផង គឺ​ជ័រ​ពិដោរ​បន្ដិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ចំបក់។


ពួក​ជំនិត​ទ្រង់​ទូល​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ថា អស់​ទាំង​ស្តេច​នៃ​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​ស្តេច​មាន​សេចក្ដី​មេត្តា​ករុណា ដូច្នេះ សូម​យើង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ហើយ​ដាក់​ខ្សែ​រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល ប្រហែល​ទ្រង់​នឹង​ទុក​ជីវិត​ដល់​ព្រះ‌ករុណា»។


មនុស្ស​គំរោះ‌គំរើយ រមែង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រម្ងាប់​សេចក្ដី​ជម្លោះ​វិញ។


សេចក្ដី​ក្រោធ​របស់​ស្តេច ប្រៀប​ដូច​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​ស្លាប់ មនុស្ស​មាន​ប្រាជ្ញា នឹង​ខំ​រម្ងាប់​សេចក្ដី​ក្រោធ​នោះ​ទៅ។


ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។


អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រម្ងាប់​សេចក្ដី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់ ក៏​បំបាត់​សេចក្ដី​ឃោរ‌ឃៅ​ដែរ។


គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល តម្លៃ​លោះ​ណា​មួយ​ផង ហើយ​ទោះ​បើ​ឯង​ជូន​ជំនួន​ដល់​គេ​ជា​ច្រើន ក៏​ដោយ គង់​តែ​មិន​បាន​រម្ងាប់​ចិត្ត​ដែរ។


ប្រហែល​ជា​ព្រះ​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ ហើយ​ផ្លាស់​គំនិត ព្រម​លាក​ចេញ​ពី​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ទៅ​ទេ​ដឹង»។


ត្រូវ​ប្រដៅ​តម្រង់​ពួក​អ្នក​ប្រឆាំង​ដោយ​ចិត្ត​ស្លូត​បូត ក្រែង​ព្រះ‌ប្រោស​ប្រទាន​ឲ្យ​គេ​ប្រែ​ចិត្ត និង​ឲ្យ​គេ​ស្គាល់​សេចក្ដី​ពិត


ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត និង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរ‌សើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ ប្រហែល​ជា​ព្រះ‌អង្គ​នឹង​សម្រាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា និង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម