“លោកម្ចាស់នៃយើងខ្ញុំអើយ សូមស្ដាប់យើងខ្ញុំ! លោកជាអ្នកដឹកនាំពីព្រះក្នុងចំណោមយើងខ្ញុំ។ សូមបញ្ចុះសពនេះ នៅក្នុងផ្នូរដែលល្អបំផុតរបស់យើងខ្ញុំចុះ! ក្នុងចំណោមយើងខ្ញុំ គ្មានអ្នកណាឃាត់លោកមិនឲ្យបញ្ចុះសពក្នុងផ្នូរគេឡើយ”។
លោកុប្បត្តិ 30:8 - ព្រះគម្ពីរខ្មែរសាកល រ៉ាជែលនិយាយថា៖ “ខ្ញុំបានបោកចំបាប់ជាមួយបងស្រីរបស់ខ្ញុំ ដោយការបោកចំបាប់ដ៏ខ្លាំង ហើយក៏បានឈ្នះ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា ណែបថាលី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងរ៉ាជែលពោលថា៖ «ខ្ញុំបានខំប្រឹងតទល់ជាមួយ បងស្រីខ្ញុំជាខ្លាំង ហើយក៏បានឈ្នះ»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "ណែបថាលី"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជម្នះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។ អាល់គីតាប រ៉ាជែលពោលថា៖ «អុលឡោះបានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជំនះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។ |
“លោកម្ចាស់នៃយើងខ្ញុំអើយ សូមស្ដាប់យើងខ្ញុំ! លោកជាអ្នកដឹកនាំពីព្រះក្នុងចំណោមយើងខ្ញុំ។ សូមបញ្ចុះសពនេះ នៅក្នុងផ្នូរដែលល្អបំផុតរបស់យើងខ្ញុំចុះ! ក្នុងចំណោមយើងខ្ញុំ គ្មានអ្នកណាឃាត់លោកមិនឲ្យបញ្ចុះសពក្នុងផ្នូរគេឡើយ”។
កាលលេអាឃើញថាខ្លួនលែងមានកូនទៀត នាងក៏យកស៊ីលផាបាវបម្រើស្រីរបស់ខ្លួនឲ្យយ៉ាកុបធ្វើជាប្រពន្ធ។
បន្ទាប់មក ព្រះអង្គយាងចាកចេញពីណាសារ៉ែត ទៅគង់នៅកាពើណិមដែលជាទីក្រុងនៅមាត់បឹង ក្នុងតំបន់សាប់យូឡូន និងណែបថាលី។