Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ខ្ញុំ​បាន​ខំ​ប្រឹង​តទល់​ជាមួយ បង​ស្រី​ខ្ញុំ​ជា​ខ្លាំង ហើយ​ក៏​បាន​ឈ្នះ»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ណែប‌ថា‌លី"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 រ៉ាជែល​និយាយថា​៖ “ខ្ញុំ​បាន​បោកចំបាប់​ជាមួយ​បងស្រី​របស់ខ្ញុំ ដោយ​ការបោកចំបាប់​ដ៏ខ្លាំង ហើយក៏​បាន​ឈ្នះ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ណែបថាលី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ‌ជម្នះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​រ៉ាជែល​នឹក​ថា អញ​បាន​ប្រណាំង​នឹង​បង​អញ​ជា​ខ្លាំង​ហើយ ក៏​បាន​ឈ្នះ​ផង នាង​ឲ្យ​ឈ្មោះ​ថា ណែប‌ថាលី។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 រ៉ាជែល​ពោល​ថា៖ «អុលឡោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ​ជំនះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

«លោក​ម្ចាស់ សូម​ស្តាប់​យើង​ខ្ញុំសិន លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា‌មួយ​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​បញ្ចុះ‌សព​ប្រពន្ធ​របស់​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រកែក មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ប្រពន្ធ​របស់​លោក​ឡើយ»។


នាង​ប៊ីលហា​ជា​ស្រី​បម្រើ​នាង​រ៉ាជែល​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត​ឲ្យ​លោក​យ៉ាកុប។


កាល​នាង​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នាងក៏​យក​ស៊ីលផា ជា​ស្រី​បម្រើ​របស់​នាង ទៅ​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។


កូន​ប្រុស​របស់​នាង​ប៊ីលហា ជា​ស្រី​បម្រើ​នាង​រ៉ាជែល មាន​ដាន់ និង​ណែប‌ថា‌លី។


កូន​របស់​ណែប‌ថា‌លី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម។


ណែប‌ថា‌លី​ជា​ក្តាន់​ដែល​គេ​លែង ហើយ​បង្កើត​កូន​គួរ​ឲ្យ​ស្រឡាញ់ ។


សូម​អង្វរ​ព្រះ‌យេហូវ៉ា​ផង ដ្បិត​ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​នេះ​គឺ​ល្មម​ហើយ យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ មិន​ឃាត់‌ឃាំង​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។


បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹកនាំ​លើ​កូន​ចៅ​ណែប‌ថាលី គឺ​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់


ព្រះ‌អង្គ​យាង​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ក្រុង​កាពើណិម ជាប់​មាត់​សមុទ្រ​ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី


ចំពោះកុល‌សម្ព័ន្ធ​ណែប‌ថាលី លោក​ក៏​ថ្លែង​ថា៖ «ឱ​ណែប‌ថាលី ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​មាន​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​អ្នក​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ»។


នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម