Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:7 - ព្រះគម្ពីរខ្មែរសាកល

7 ប៊ីលហា​បាវបម្រើស្រី​របស់​រ៉ាជែល មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​កូនប្រុស​ទីពីរ​ឲ្យ​យ៉ាកុប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នាង​ប៊ីលហា​ជា​ស្រី​បម្រើ​នាង​រ៉ាជែល​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត​ឲ្យ​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នាង​ប៊ីល‌ហា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​ប៊ីលហា​ជា​បាវ​រ៉ាជែល​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត​ឲ្យ​យ៉ាកុប

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ប៊ីលហា​ជា​ស្រី​បម្រើ​របស់​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​យ៉ាកកូប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាជែល​និយាយថា​៖ “ព្រះ​បាន​ផ្ដល់យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ​។ ព្រះអង្គ​បាន​ឮ​សំឡេង​របស់ខ្ញុំ​ជាប្រាកដ ហើយ​ប្រទាន​កូនប្រុស​ម្នាក់​ដល់​ខ្ញុំ”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ដាន់​។


រ៉ាជែល​និយាយថា​៖ “ខ្ញុំ​បាន​បោកចំបាប់​ជាមួយ​បងស្រី​របស់ខ្ញុំ ដោយ​ការបោកចំបាប់​ដ៏ខ្លាំង ហើយក៏​បាន​ឈ្នះ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ណែបថាលី​។


ពួក​កូនប្រុស​របស់​ណែបថាលី មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម​។


ទាំងនេះ​ជា​កូនចៅ​របស់​ប៊ីលហា​ដែល​ឡាបាន់​ឲ្យ​នាង​ទៅ​រ៉ាជែល​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន​ទាំងអស់ ៧ នាក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម