Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:9 - ព្រះគម្ពីរខ្មែរសាកល

9 កាល​លេអា​ឃើញ​ថា​ខ្លួន​លែង​មានកូន​ទៀត នាង​ក៏​យក​ស៊ីលផា​បាវបម្រើស្រី​របស់ខ្លួន​ឲ្យ​យ៉ាកុប​ធ្វើជា​ប្រពន្ធ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កាល​នាង​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នាងក៏​យក​ស៊ីលផា ជា​ស្រី​បម្រើ​របស់​នាង ទៅ​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កាល​លោក​ស្រី​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កាល​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នោះ​នាង​យក​ស៊ីលផា ជា​បាវ​ស្រី​របស់​នាង ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កាល​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​ស៊ីលប៉ា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ក្រោយពី​អាប់រ៉ាម​បាន​រស់នៅ​ក្នុង​ដែនដី​កាណាន​ដប់​ឆ្នាំ​ហើយ សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម​បាន​យក​ហាការ​ជនជាតិអេហ្ស៊ីប​ដែលជា​បាវបម្រើស្រី​របស់ខ្លួន​មក ហើយ​ប្រគល់​នាង​ទៅ​អាប់រ៉ាម​ជា​ប្ដី​របស់ខ្លួន​ឲ្យ​ធ្វើជា​ប្រពន្ធ​របស់​គាត់​។


ឡាបាន់​ឲ្យ​ស៊ីលផា​បាវបម្រើស្រី​របស់គាត់ ដល់​លេអា​កូនស្រី​របស់គាត់ ទុកជា​បាវបម្រើស្រី​។


នាង​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​និយាយថា​៖ “លើកនេះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា យូដា​។ បន្ទាប់មក នាង​ក៏​លែង​មានកូន​ទៀត​៕


ស៊ីលផា​បាវបម្រើស្រី​របស់​លេអា​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​យ៉ាកុប​។


ព្រះ​ទ្រង់​សណ្ដាប់​លេអា នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ទីប្រាំ​ឲ្យ​យ៉ាកុប​។


ដូច្នេះ នាង​ឲ្យ​ប៊ីលហា​បាវបម្រើស្រី​របស់ខ្លួន​ទៅ​យ៉ាកុប​ធ្វើជា​ប្រពន្ធ យ៉ាកុប​ក៏​ចូលទៅឯ​នាង​។


រ៉ាជែល​និយាយថា​៖ “ខ្ញុំ​បាន​បោកចំបាប់​ជាមួយ​បងស្រី​របស់ខ្ញុំ ដោយ​ការបោកចំបាប់​ដ៏ខ្លាំង ហើយក៏​បាន​ឈ្នះ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ណែបថាលី​។


ទាំងនេះ​ជា​កូនចៅ​របស់​ស៊ីលផា​ដែល​ឡាបាន់​បាន​ឲ្យ​នាង​ទៅ​លេអា​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន ១៦ នាក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម