ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:4 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ នាង​ឲ្យ​ប៊ីលហា​បាវបម្រើស្រី​របស់ខ្លួន​ទៅ​យ៉ាកុប​ធ្វើជា​ប្រពន្ធ យ៉ាកុប​ក៏​ចូលទៅឯ​នាង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​រ៉ាជែល​ក៏​ឲ្យ​នាង​ប៊ីលហា​ជា​ស្រី​បម្រើ ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​យ៉ាកុប ហើយ​លោក​ក៏​ចូល​ទៅ​ឯ​នាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រី​រ៉ាជែល​ក៏​យក​នាង​ប៊ីល‌ហា​មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ លោក​រួម​ដំណេក​ជា​មួយ​នាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​ក៏​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប ហើយ​គាត់​ចូល​ទៅ​ឯ​នាង

សូមមើលជំពូក

អាល់គីតាប

រ៉ាជែល​ក៏​យក​ប៊ីលហា​មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ គាត់​រួម​ដំណេក​ជា​មួយ​នាង

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សារ៉ាយ​និយាយ​នឹង​អាប់រ៉ាម​ថា​៖ “មើល៍! ព្រះយេហូវ៉ា​បាន​រារាំង​ខ្ញុំ​មិនឲ្យ​បង្កើត​កូន​។ សូម​ចូលទៅ​ឯ​បាវបម្រើស្រី​របស់ខ្ញុំ​ចុះ ប្រហែលជា​ខ្ញុំ​អាច​បានកូន​តាមរយៈ​នាង”។ អាប់រ៉ាម​ក៏​ស្ដាប់តាម​សំឡេង​របស់​សារ៉ាយ​។


នាង​ក៏​និយាយ​នឹង​អ័ប្រាហាំ​ថា​៖ “ចូរ​បណ្ដេញ​ស្ត្រីដែលជាបាវបម្រើ និង​កូន​របស់នាង​ចេញ​ទៅ​! ដ្បិត​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​នោះ មិន​ត្រូវ​ទទួលមរតក​ជាមួយ​អ៊ីសាក​កូន​របស់ខ្ញុំ​ទាល់តែសោះ”។


មួយវិញទៀត ប្រពន្ធចុង​របស់គាត់​ឈ្មោះ​រេយូម៉ា ក៏​បង្កើត​ធេបា កាហាំ ថាហាស និង​ម្អាកា​ដែរ​៕


អ័ប្រាហាំ​យក​ប្រពន្ធ​មួយ​ទៀត ឈ្មោះ​កិទូរ៉ា​។


រីឯ​ចំពោះ​ពួក​កូនប្រុស​របស់​ពួក​ប្រពន្ធចុង​អ័ប្រាហាំ​វិញ អ័ប្រាហាំ​បាន​ចែក​អំណោយ​ឲ្យ ហើយ​បញ្ជូន​ពួកគេ​ទៅ​ទិសខាងកើត គឺ​ទៅ​ឯ​ស្រុក​ខាងកើត​ឲ្យនៅ​ឆ្ងាយ​ពី​អ៊ីសាក​កូនប្រុស​របស់គាត់ កាល​គាត់​នៅរស់​នៅឡើយ​។


ឡាបាន់​ឲ្យ​ប៊ីលហា​បាវបម្រើស្រី​របស់គាត់ ដល់​រ៉ាជែល​កូនស្រី​របស់គាត់ ទុកជា​បាវបម្រើស្រី​។


ប៊ីលហា​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​យ៉ាកុប​។


គាត់​ដាក់​ពួក​បាវបម្រើស្រី និង​កូន​ៗ​របស់ពួកនាង​នៅ​ខាងមុខ ក៏​ដាក់​លេអា និង​កូន​ៗ​របស់នាង​នៅ​បន្ទាប់ ហើយ​ដាក់​រ៉ាជែល និង​យ៉ូសែប​នៅ​ខាងក្រោយ​បង្អស់


កាល​អ៊ីស្រាអែល​រស់នៅ​ក្នុង​ទឹកដី​នោះ រូបេន​ក៏​ទៅ​រួមដំណេក​ជាមួយ​ប៊ីលហា​ប្រពន្ធចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​អំពីការនោះ​ដែរ​។ យ៉ាកុប​មាន​កូនប្រុស​ដប់ពីរ​នាក់​:


ទាំងនេះ​ជា​កូនចៅ​របស់​ប៊ីលហា​ដែល​ឡាបាន់​ឲ្យ​នាង​ទៅ​រ៉ាជែល​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន​ទាំងអស់ ៧ នាក់​។