Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:25 - ព្រះគម្ពីរខ្មែរសាកល

25 ទាំងនេះ​ជា​កូនចៅ​របស់​ប៊ីលហា​ដែល​ឡាបាន់​ឲ្យ​នាង​ទៅ​រ៉ាជែល​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន​ទាំងអស់ ៧ នាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 (អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​ប៊ីលហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​នាង​រ៉ាជែល​ជា​កូន ហើយ​នាង​បង្កើត​កូន​ទាំងនេះ​ឲ្យលោក​យ៉ាកុប ទាំង​អស់​មាន​ប្រាំពីរ​នាក់)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​ទាំង​នេះ​ជា​កូន​របស់​នាង​ប៊ីល‌ហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ប៊ីលហា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ទៅ​នាង​រ៉ាជែល​ជា​កូន នាង​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​៧​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ្នក​ទាំង​នេះ ជា​កូន​របស់​ប៊ីលហា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ​ពីរ​នាក់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​ឲ្យ​ប៊ីលហា​បាវបម្រើស្រី​របស់គាត់ ដល់​រ៉ាជែល​កូនស្រី​របស់គាត់ ទុកជា​បាវបម្រើស្រី​។


កាល​អ៊ីស្រាអែល​រស់នៅ​ក្នុង​ទឹកដី​នោះ រូបេន​ក៏​ទៅ​រួមដំណេក​ជាមួយ​ប៊ីលហា​ប្រពន្ធចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​អំពីការនោះ​ដែរ​។ យ៉ាកុប​មាន​កូនប្រុស​ដប់ពីរ​នាក់​:


កូនប្រុស​របស់​ប៊ីលហា​បាវបម្រើស្រី​របស់​រ៉ាជែល មាន​ដាន់ និង​ណែបថាលី​។


ពួក​កូនប្រុស​របស់​ណែបថាលី មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម