នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងជាប់ចិត្តនឹងខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា លេវី។
លោកុប្បត្តិ 30:20 - ព្រះគម្ពីរខ្មែរសាកល លេអាក៏និយាយថា៖ “ព្រះបានប្រទានអំណោយទានដ៏ល្អដល់ខ្ញុំ។ ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងឲ្យតម្លៃខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ឲ្យគាត់”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា សាប់យូឡូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រោសប្រទានអំណោយដ៏ល្អមកខ្ញុំ ឥឡូវនេះ ប្តីខ្ញុំនឹងលើកមុខ ខ្ញុំ ព្រោះខ្ញុំបានបង្កើតកូនប្រាំមួយនាក់ឲ្យគាត់»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "សាប់យូឡូន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្ដល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន អាល់គីតាប លេអាពោលថា៖ «អុលឡោះប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្តល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។ |
នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “ម្ដងនេះ ប្ដីរបស់ខ្ញុំនឹងជាប់ចិត្តនឹងខ្ញុំ ពីព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា លេវី។
លេអាតបនឹងនាងថា៖ “ដែលឯងដណ្ដើមយកប្ដីរបស់យើង តើមិនគ្រប់គ្រាន់ទេឬ បានជាឯងចង់ដណ្ដើមយកផ្លែស្នេហ៍របស់កូនប្រុសយើងទៀត?”។ រ៉ាជែលនិយាយថា៖ “ធ្វើដូច្នេះវិញ គាត់អាចរួមដំណេកជាមួយបងបាននៅយប់នេះ ជាថ្នូរនឹងផ្លែស្នេហ៍របស់កូនប្រុសបង”។
ចូរដំឡើងថ្លៃបណ្ណាការ និងជំនូនពីខ្ញុំឲ្យច្រើនចុះ ខ្ញុំនឹងជូនអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ សូមគ្រាន់តែឲ្យនាងក្រមុំនោះមកខ្ញុំធ្វើជាប្រពន្ធផង”។
កូនប្រុសរបស់លេអា មានរូបេនជាកូនច្បងរបស់យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ វានឹងទៅជាកំពង់ផែសម្រាប់នាវា ហើយព្រំប្រទល់របស់វានឹងទៅដល់ស៊ីដូន។
នៅទីនោះមានបេនយ៉ាមីនជាកូនពៅដែលដឹកនាំពួកគេ ពួកមេដឹកនាំនៃយូដានិងអង្គប្រជុំរបស់ពួកគេ ពួកមេដឹកនាំនៃសាប់យូឡូន និងពួកមេដឹកនាំនៃណែបថាលី។
បន្ទាប់មក ព្រះអង្គយាងចាកចេញពីណាសារ៉ែត ទៅគង់នៅកាពើណិមដែលជាទីក្រុងនៅមាត់បឹង ក្នុងតំបន់សាប់យូឡូន និងណែបថាលី។