ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
លោកុប្បត្តិ 3:13 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងស្ត្រីថា៖ “ម្ដេចក៏នាងធ្វើដូច្នេះ?”។ ស្ត្រីទូលថា៖ “ពស់បានបញ្ឆោតខ្ញុំម្ចាស់ ដូច្នេះខ្ញុំម្ចាស់ក៏ហូប”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចបានជានាងធ្វើដូច្នេះ?»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរទៅស្ត្រីថា ឯងបានធ្វើអ្វីដូច្នោះ នាងទូលឆ្លើយថា ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំ ហើយខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។ |
ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
យ៉ូសែបនិយាយនឹងពួកគេថា៖ “ការដែលពួកឯងបានធ្វើនេះជាអ្វី? តើពួកឯងមិនដឹងថាមនុស្សដូចយើងនេះ ចេះទស្សទាយទេឬ?”។
ពីឡាត់មានប្រសាសន៍ថា៖ “តើខ្ញុំជាជនជាតិយូដាឬ? ជនជាតិរបស់អ្នកផ្ទាល់ និងពួកនាយកបូជាចារ្យទេតើ ដែលប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?”។
តាមពិត បាបបានឆ្លៀតឱកាសបោកបញ្ឆោតខ្ញុំតាមរយៈបទបញ្ជា ព្រមទាំងសម្លាប់ខ្ញុំតាមរយៈបទបញ្ជានោះ។
ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។