Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 12:18 - ព្រះគម្ពីរខ្មែរសាកល

18 ដូច្នេះ ផារ៉ោន​ក៏​ហៅ​អាប់រ៉ាម​មក ហើយ​មានរាជឱង្ការថា​៖ “ម្ដេចក៏​អ្នក​ធ្វើ​យ៉ាងនេះ​ដល់​យើង​ដូច្នេះ​? ម្ដេចក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ប្រពន្ធ​របស់អ្នក​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដូច្នេះ ផារ៉ោន​ក៏​ហៅ​លោក​អាប់‌រ៉ាម​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដាក់​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ប្រាប់​យើង​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​របស់​អ្នក?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​នោះ ព្រះចៅ​ផារ៉ោន​កោះ​ហៅ​លោក​អាប់រ៉ាម​មក​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្ដេច​ក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ភរិយា​របស់​អ្នក?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​ផារ៉ោន​ទ្រង់​ហៅ​អាប់រ៉ាម​មក​សួរ​ថា តើ​ឯង​បាន​ធ្វើ​អ្វី​ដល់​អញ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ប្រាប់​អញ​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពេល​នោះ ហ្វៀរ៉អ៊ូន​កោះ​ហៅ​អ៊ីប្រាំ​មក​ហើយ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្តេច​ក៏​អ្នក​មិន​ប្រាប់​យើង​ថា នាង​ជា​ភរិយា​របស់​អ្នក?

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 12:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្ដេចក៏​អ្នក​និយាយថា​: ‘នាង​ជា​ប្អូនស្រី​របស់ខ្ញុំ’ ដើម្បីឲ្យ​យើង​យក​នាង​ធ្វើជា​មហេសី​ដូច្នេះ​? ឥឡូវនេះ​មើល៍! នេះជា​ប្រពន្ធ​របស់អ្នក​! ចូរ​យក​នាង ហើយ​ទៅ​ចុះ”។


ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។


លុះ​ព្រឹកឡើង មើល៍! នាង​ជា​លេអា​! យ៉ាកុប​ក៏​និយាយ​នឹង​ឡាបាន់​ថា​៖ “ហេតុអ្វីបានជា​លោកអ៊ំ​ធ្វើ​ដូច្នេះ​ដាក់​ខ្ញុំ​? តើ​ខ្ញុំ​បម្រើ​លោកអ៊ំ មិនមែន​ដើម្បី​បាន​រ៉ាជែល​ទេ​ឬ​? ចុះ​ម្ដេចក៏​លោកអ៊ំ​បោកបញ្ឆោត​ខ្ញុំ​ដូច្នេះ​?”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖ “ម្ដេចក៏​នាង​ធ្វើ​ដូច្នេះ​?”។ ស្ត្រី​ទូលថា​៖ “ពស់​បាន​បញ្ឆោត​ខ្ញុំម្ចាស់ ដូច្នេះ​ខ្ញុំម្ចាស់​ក៏​ហូប”។


ឡាបាន់​និយាយ​នឹង​យ៉ាកុប​ថា​៖ “តើ​ឯង​បាន​ធ្វើ​អី​ដូច្នេះ ដែល​ឯង​បាន​បញ្ឆោត​យើង ហើយ​នាំ​កូនស្រី​របស់យើង​ទៅ ដូចជា​ចាប់ជាឈ្លើយសឹក​ដោយ​ដាវ​នោះ​?


នោះ​ព្រះអង្គ​មានបន្ទូលថា​៖ “តើ​អ្នក​បាន​ធ្វើ​អ្វី​? សម្រែក​ឈាម​របស់​ប្អូនប្រុស​អ្នក កំពុង​ស្រែក​មកកាន់​យើង​ពី​ដី​។


យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ការ​ដែល​ពួកឯង​បាន​ធ្វើ​នេះ​ជា​អ្វី​? តើ​ពួកឯង​មិន​ដឹង​ថា​មនុស្ស​ដូច​យើង​នេះ ចេះ​ទស្សទាយ​ទេ​ឬ​?”។


ចិត្ត​របស់​ស្ដេច​ជា​ផ្លូវទឹក​នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ព្រះយេហូវ៉ា​បំបែរ​វា​ទៅ​ទីណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម