ពេលនោះមានកើតឡើងដូច្នេះ: នៅពេលគាត់រៀបនឹងចូលទៅអេហ្ស៊ីប គាត់និយាយនឹងសារ៉ាយប្រពន្ធរបស់គាត់ថា៖ “មើល៍! បងដឹងថាអូនជាស្ត្រីមានរូបឆោមស្រស់ស្អាត។
លោកុប្បត្តិ 29:17 - ព្រះគម្ពីរខ្មែរសាកល លេអាអន់ភ្នែក រីឯរ៉ាជែលមានរូបរាងល្អស្អាត និងរូបឆោមស្រស់ស្អាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងលេអាមានភ្នែកស្រទន់ ហើយនាងរ៉ាជែលមានរូបឆោមស្អាតល្អណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងលេអាមានភ្នែកស្រស់ល្អ រីឯនាងរ៉ាជែលវិញ នាងមានរូបឆោមស្អាតល្អណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងលេអាមានភ្នែកទន់ ឯរ៉ាជែលមានរូបឆោមលោមពណ៌ស្រស់បស់ល្អណាស់ អាល់គីតាប លេអាមានភ្នែកស្រស់ល្អ រីឯរ៉ាជែលវិញ នាងមានរូបឆោមស្អាតល្អណាស់។ |
ពេលនោះមានកើតឡើងដូច្នេះ: នៅពេលគាត់រៀបនឹងចូលទៅអេហ្ស៊ីប គាត់និយាយនឹងសារ៉ាយប្រពន្ធរបស់គាត់ថា៖ “មើល៍! បងដឹងថាអូនជាស្ត្រីមានរូបឆោមស្រស់ស្អាត។
នាងក្រមុំនោះមានរូបឆោមស្រស់ស្អាតណាស់ ជាស្ត្រីព្រហ្មចារី ហើយមិនដែលមានប្រុសណាធ្លាប់រួមដំណេកជាមួយនាងឡើយ។ នាងចុះទៅប្រភពទឹក ហើយដងទឹកឲ្យពេញក្អមរបស់នាង ក៏ឡើងមកវិញ។
នៅពេលអ្នកស្រុកនោះសួរអំពីប្រពន្ធរបស់គាត់ គាត់ក៏ប្រាប់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ” ពីព្រោះគាត់ខ្លាចនឹងប្រាប់ថា៖ “ប្រពន្ធរបស់ខ្ញុំ” ដោយគិតថា៖ “ក្រែងលោអ្នកស្រុកនេះសម្លាប់ខ្ញុំដោយសារតែរេបិកា ដ្បិតនាងមានរូបឆោមស្រស់ស្អាត”។
ដោយសារយ៉ាកុបស្រឡាញ់រ៉ាជែល គាត់ក៏និយាយថា៖ “ខ្ញុំនឹងបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែលកូនស្រីពៅរបស់លោកអ៊ំ”។
ដូច្នេះ យ៉ាកុបក៏ចូលទៅឯរ៉ាជែលដែរ ហើយគាត់ស្រឡាញ់រ៉ាជែលជាងស្រឡាញ់លេអា។ គាត់បានបម្រើឡាបាន់ប្រាំពីរឆ្នាំទៀត។
លោកបានទុកអ្វីៗទាំងអស់ដែលលោកមានក្នុងដៃរបស់យ៉ូសែប ហើយលោកមិនបានខ្វល់ខ្វាយអំពីអ្វីមួយឡើយ លើកលែងតែអាហារដែលលោកហូបប៉ុណ្ណោះ។ រីឯយ៉ូសែបមានរូបរាងសង្ហា និងរូបឆោមស្រស់ស្អាត។
រីឯយើងវិញ កាលយើងមកពីប៉ាដាន់ យើងសោកស្ដាយដែលរ៉ាជែលបានស្លាប់ក្នុងដែនដីកាណានតាមផ្លូវដែលនៅតែឆ្ងាយបន្តិចពីអេប្រាតា ដូច្នេះយើងបានបញ្ចុះនាងនៅទីនោះ តាមផ្លូវទៅអេប្រាតា”។ (អេប្រាតាគឺបេថ្លេហិម)។
មន្តស្នេហ៍ជាសេចក្ដីបញ្ឆោត ហើយសម្រស់ក៏មិនទៀងដែរ ប៉ុន្តែស្ត្រីដែលកោតខ្លាចព្រះយេហូវ៉ានឹងត្រូវបានសរសើរ។
“មានឮសំឡេងពីរ៉ាម៉ា ជាសំឡេងទំនួញ និងសំឡេងទុក្ខព្រួយយ៉ាងខ្លាំង។ រ៉ាជែលកំពុងយំសោកនឹងកូនៗរបស់នាង នាងមិនព្រមទទួលការសម្រាលទុក្ខឡើយ ដ្បិតពួកគេមិននៅទៀតទេ” ។