អ៊ីសាកមិនបានដឹងថាជាយ៉ាកុបឡើយ ពីព្រោះដៃរបស់គាត់មានរោមច្រើនដូចដៃរបស់អេសាវបងប្រុសគាត់ ដូច្នេះអ៊ីសាកក៏ឲ្យពរគាត់។
លោកុប្បត្តិ 27:24 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកសួរទៀតថា៖ “ឯងពិតជាអេសាវកូនប្រុសរបស់ឪពុកមែនឬ?”។ គាត់ក៏ឆ្លើយថា៖ “ខ្ញុំមែន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវកូនពុកមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់បញ្ជាក់ថា ឯងជាអេសាវកូនអញពិតមែនឬអី រួចយ៉ាកុបឆ្លើយថា ខ្ញុំពិតមែនហើយ អាល់គីតាប គាត់សួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» យ៉ាកកូបឆ្លើយថា៖ «បាទមែន!»។ |
អ៊ីសាកមិនបានដឹងថាជាយ៉ាកុបឡើយ ពីព្រោះដៃរបស់គាត់មានរោមច្រើនដូចដៃរបស់អេសាវបងប្រុសគាត់ ដូច្នេះអ៊ីសាកក៏ឲ្យពរគាត់។
អ៊ីសាកនិយាយថា៖ “ចូរយកឲ្យឪពុកមក ឪពុកនឹងហូបសាច់សត្វដែលកូនបរបាញ់បាន ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង”។ យ៉ាកុបក៏យកមកឲ្យគាត់ហូប ហើយយកស្រាទំពាំងបាយជូរមកឲ្យគាត់ផឹកដែរ។
បបូរមាត់ភូតភរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯអ្នកដែលប្រព្រឹត្តយ៉ាងស្មោះត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
សូមយកសេចក្ដីមិនពិត និងពាក្យភូតភរចេញឲ្យឆ្ងាយពីទូលបង្គំផង; សូមកុំប្រទានភាពក្រីក្រ ឬភាពស្ដុកស្ដម្ភដល់ទូលបង្គំឡើយ គឺសូមចែកតែអាហារដែលជាចំណែករបស់ទូលបង្គំ ដល់ទូលបង្គំចុះ;
នេះជាការដែលអ្នករាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ហើយត្រូវអនុវត្តសេចក្ដីពិតត្រង់ និងការកាត់ក្ដីសម្រាប់សេចក្ដីសុខសាន្ត នៅក្នុងទ្វារក្រុងរបស់អ្នករាល់គ្នា។
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាបានដោះសេចក្ដីកុហកចេញហើយចូរឲ្យម្នាក់ៗនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក។
កុំភូតភរគ្នាទៅវិញទៅមកឡើយ ដ្បិតអ្នករាល់គ្នាបានដោះបុគ្គលចាស់ចេញ ជាមួយនឹងអំពើរបស់វា