Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:25 - ព្រះគម្ពីរខ្មែរសាកល

25 អ៊ីសាក​និយាយថា​៖ “ចូរ​យក​ឲ្យ​ឪពុក​មក ឪពុក​នឹង​ហូប​សាច់សត្វដែល​កូន​បរបាញ់បាន ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង”។ យ៉ាកុប​ក៏​យកមក​ឲ្យ​គាត់​ហូប ហើយ​យក​ស្រាទំពាំងបាយជូរ​មក​ឲ្យ​គាត់​ផឹក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 លោក​អ៊ីសាក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដាក់​ម្ហូប​ជិត​ពុក​មក ឲ្យ​ពុក​បាន​បរិ‌ភោគ​សាច់​ដែលកូន​បាន​បាញ់ ដើម្បី​ឲ្យ​ពុក​បាន​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​ក៏​យក​ទៅ​ដាក់​នៅ​ជិត​ឪពុក ហើយលោក​ក៏​ពិសា រួច​គាត់​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ជូន​ដែរ លោក​ក៏​ពិសា​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​អ៊ីសាក​ក៏​មាន​ប្រសាសន៍​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​រៀបចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ស្រា​ទំពាំង‌បាយជូរ​ជូន​លោក​ពិសា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​គាត់​និយាយ​ថា ចូរ​ដាក់​ម្ហូប​ជិត​អញ​មក ឲ្យ​អញ​ស៊ី​សាច់​ដែល​ឯង​បាន​បាញ់ ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង យ៉ាកុប​ក៏​យក​ទៅ​ដាក់​នៅ​ជិត​ឪពុក ហើយ​គាត់​ក៏​ពិសា​ទៅ រួច​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ជូន​ដែរ គាត់​ក៏​ពិសា​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីសា‌ហាក់​ក៏​និយាយ​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ យ៉ាកកូប​រៀប​ចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ទឹក​ទំពំាង​បាយ​ជូរ​ជូន​គាត់​ពិសា​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:25
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​សួរ​ទៀត​ថា​៖ “ឯង​ពិតជា​អេសាវ​កូនប្រុស​របស់ឪពុក​មែន​ឬ​?”។ គាត់​ក៏​ឆ្លើយថា​៖ “ខ្ញុំ​មែន”។


អ៊ីសាក​ឪពុក​របស់គាត់​និយាយ​នឹង​គាត់​ថា​៖ “កូន​អើយ ចូរ​ចូលមកជិត ហើយ​ថើប​ឪពុក​មក៍​!”។


ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម