កូនទីមួយកើតចេញមកមានសម្បុរក្រហម ខ្លួនទាំងមូលដូចអាវរោមសត្វ គេក៏ដាក់ឈ្មោះវាថា អេសាវ។
លោកុប្បត្តិ 27:19 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបឆ្លើយនឹងឪពុករបស់គាត់ថា៖ “ខ្ញុំគឺអេសាវកូនប្រុសច្បងរបស់លោកឪពុក។ ខ្ញុំបានធ្វើដូចដែលលោកឪពុកបានប្រាប់ខ្ញុំហើយ។ សូមក្រោកអង្គុយ ហើយពិសាសាច់សត្វដែលខ្ញុំបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើដូចជាលោកឪពុកបានប្រាប់ហើយ អញ្ជើញក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ ដើម្បីលោកឪពុកបានឲ្យពរកូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក ឥឡូវខ្ញុំបានធ្វើដូចជាលោកឪពុកបានបង្គាប់ហើយ អញ្ជើញក្រោកអង្គុយឡើង ពិសាសាច់ដែលខ្ញុំបាញ់មកចុះ ដើម្បីឲ្យលោកឪពុកបានឲ្យពរដល់ខ្ញុំ អាល់គីតាប យ៉ាកកូបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។ |
កូនទីមួយកើតចេញមកមានសម្បុរក្រហម ខ្លួនទាំងមូលដូចអាវរោមសត្វ គេក៏ដាក់ឈ្មោះវាថា អេសាវ។
អ៊ីសាកស្រឡាញ់អេសាវ ពីព្រោះចូលចិត្តហូបសាច់សត្វដែលគាត់បរបាញ់បាន រីឯរេបិកាស្រឡាញ់យ៉ាកុប។
យ៉ាកុបក៏ទៅឯឪពុករបស់គាត់ ហើយនិយាយថា៖ “លោកឪពុកអើយ!”។ អ៊ីសាកតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ! ឯងជាកូនមួយណាហ្នឹង?”។
អ៊ីសាកនិយាយនឹងយ៉ាកុបថា៖ “កូនអើយ ចូរចូលមកជិតឲ្យឪពុកពាល់ឯងមើល៍ ថាតើឯងពិតជាអេសាវកូនប្រុសរបស់ឪពុកមែន ឬមិនមែន”។
អេសាវក៏ធ្វើម្ហូបដ៏ឆ្ងាញ់ យកមកឲ្យឪពុករបស់គាត់ដែរ ហើយនិយាយនឹងឪពុកថា៖ “សូមលោកឪពុកក្រោកឡើងពិសាសាច់សត្វដែលកូនរបស់លោកឪពុកបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។
ប៉ុន្តែអ៊ីសាកនិយាយថា៖ “ប្អូនប្រុសរបស់ឯងបានមកដោយបោកបញ្ឆោត ហើយយកពររបស់ឯងទៅបាត់ហើយ”។
ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។
រហូតដល់កំហឹងរបស់បងប្រុសឯងបានបែរចេញពីឯង ហើយវាភ្លេចអ្វីដែលឯងបានធ្វើដល់វា នោះម្ដាយនឹងចាត់គេឲ្យទៅយកឯងពីទីនោះមកវិញ។ ម្ដេចក៏ម្ដាយត្រូវបាត់បង់ឯងទាំងពីរក្នុងថ្ងៃតែមួយដូច្នេះ?”។
ដ្បិតអ្នករាល់គ្នាបាននិយាយថា៖ “យើងបានតាំងសម្ពន្ធមេត្រីជាមួយសេចក្ដីស្លាប់ ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយស្ថានមនុស្សស្លាប់ហើយ; កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក វានឹងមិនមកដល់យើងឡើយ ពីព្រោះយើងបានយកសេចក្ដីភូតភរជាជម្រករបស់យើង ក៏បានលាក់ខ្លួនក្នុងសេចក្ដីកុហក”។