Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:31 - ព្រះគម្ពីរខ្មែរសាកល

31 អេសាវ​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់ យកមក​ឲ្យ​ឪពុក​របស់គាត់​ដែរ ហើយ​និយាយ​នឹង​ឪពុក​ថា​៖ “សូម​លោកឪពុក​ក្រោកឡើង​ពិសា​សាច់សត្វដែល​កូន​របស់លោកឪពុក​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 គាត់​បាន​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​នេះ​ទៅ ដើម្បី​ឲ្យលោក​ឪពុក​បាន​ឲ្យ​ពរ​កូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គាត់​បាន​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ថា អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​មក ដើម្បី​នឹង​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 គាត់​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ចេញទៅ យក​មក​ឲ្យ​ម្ដាយ​របស់គាត់ ហើយ​ម្ដាយ​របស់គាត់​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​តាមដែល​ឪពុក​របស់គាត់​ចូលចិត្ត​។


យ៉ាកុប​ឆ្លើយ​នឹង​ឪពុក​របស់គាត់​ថា​៖ “ខ្ញុំ​គឺ​អេសាវ​កូនប្រុសច្បង​របស់លោកឪពុក​។ ខ្ញុំ​បាន​ធ្វើ​ដូចដែល​លោកឪពុក​បាន​ប្រាប់​ខ្ញុំ​ហើយ​។ សូម​ក្រោក​អង្គុយ ហើយ​ពិសា​សាច់សត្វដែល​ខ្ញុំ​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។


កាល​អ៊ីសាក​ឲ្យពរ​យ៉ាកុប​ចប់​ហើយ ហើយ​យ៉ាកុប​ទើបតែ​បានចេញ​ពី​មុខ​អ៊ីសាក​ឪពុក​របស់គាត់​ទៅ នោះ​អេសាវ​បងប្រុស​របស់គាត់​ក៏​មក​ពី​បរបាញ់​វិញ​។


ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម