អ៊ីសាកស្រឡាញ់អេសាវ ពីព្រោះចូលចិត្តហូបសាច់សត្វដែលគាត់បរបាញ់បាន រីឯរេបិកាស្រឡាញ់យ៉ាកុប។
លោកុប្បត្តិ 27:14 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏ចេញទៅ យកមកឲ្យម្ដាយរបស់គាត់ ហើយម្ដាយរបស់គាត់ក៏ធ្វើម្ហូបដ៏ឆ្ងាញ់តាមដែលឪពុករបស់គាត់ចូលចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្ដាយ ហើយម្ដាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ទៅយកមក រួចម្តាយតាំងរៀបចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលអ៊ីសាកធ្លាប់ចូលចិត្ត អាល់គីតាប យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។ |
អ៊ីសាកស្រឡាញ់អេសាវ ពីព្រោះចូលចិត្តហូបសាច់សត្វដែលគាត់បរបាញ់បាន រីឯរេបិកាស្រឡាញ់យ៉ាកុប។
ម្ដាយក៏និយាយនឹងគាត់ថា៖ “កូនអើយ សូមឲ្យបណ្ដាសារបស់ឯងធ្លាក់មកលើម្ដាយចុះ! គ្រាន់តែស្ដាប់តាមសំឡេងរបស់ម្ដាយ ហើយទៅយកឲ្យម្ដាយមក”។
រេបិកាក៏យកសម្លៀកបំពាក់ដ៏ល្អរបស់អេសាវកូនប្រុសច្បងរបស់នាង ដែលនៅនឹងនាងនៅក្នុងផ្ទះ មកស្លៀកពាក់ឲ្យយ៉ាកុបកូនប្រុសពៅរបស់នាង
រួចប្រគល់ម្ហូបដ៏ឆ្ងាញ់ និងនំប៉័ងដែលនាងបានធ្វើ ទៅក្នុងដៃយ៉ាកុបកូនប្រុសរបស់នាង។
អេសាវក៏ធ្វើម្ហូបដ៏ឆ្ងាញ់ យកមកឲ្យឪពុករបស់គាត់ដែរ ហើយនិយាយនឹងឪពុកថា៖ “សូមលោកឪពុកក្រោកឡើងពិសាសាច់សត្វដែលកូនរបស់លោកឪពុកបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។
ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។
‘ចូរយកសាច់សត្វដែលបរបាញ់បាននោះមក ហើយធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកចុះ ដើម្បីឲ្យឪពុកបានហូប ហើយឲ្យពរឯងនៅចំពោះព្រះយេហូវ៉ា មុនពេលឪពុកស្លាប់’។
ចូរទៅឯហ្វូងសត្វ ហើយយកកូនពពែពីរយ៉ាងល្អមកឲ្យម្ដាយ ដើម្បីឲ្យម្ដាយធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកឯងតាមដែលគាត់ចូលចិត្ត។
សូមកុំឲ្យចិត្តរបស់ទូលបង្គំល្អៀងទៅរកសេចក្ដីអាក្រក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ ហើយក៏កុំឲ្យទូលបង្គំហូបម្ហូបដ៏ឆ្ងាញ់របស់ពួកគេដែរ។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច