ស្ដេចក៏ប្រព្រឹត្តល្អដល់អាប់រ៉ាមដោយយល់ដល់នាង ហើយអាប់រ៉ាមក៏បានចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និងអូដ្ឋ។
លោកុប្បត្តិ 26:14 - ព្រះគម្ពីរខ្មែរសាកល គាត់មានហ្វូងចៀម ហ្វូងគោ និងបាវបម្រើជាច្រើន ដូច្នេះពួកជនជាតិភីលីស្ទីនក៏ច្រណែនគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានហ្វូងចៀម ហ្វូងគោ និងអ្នកបម្រើជាច្រើន ដល់ម៉្លេះបានជាពួកភីលីស្ទីនមានចិត្តច្រណែននឹងលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងលោក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់មានហ្វូងចៀមហ្វូងគោ ហើយនឹងបាវបំរើជាច្រើន ឯពួកភីលីស្ទីនគេក៏កើតមានសេចក្ដីច្រណែននឹងគាត់ អាល់គីតាប គាត់មានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងគាត់ |
ស្ដេចក៏ប្រព្រឹត្តល្អដល់អាប់រ៉ាមដោយយល់ដល់នាង ហើយអាប់រ៉ាមក៏បានចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និងអូដ្ឋ។
ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយរបស់ខ្ញុំយ៉ាងច្រើន ហើយលោកបានជាស្ដុកស្ដម្ភ។ ព្រះអង្គបានប្រទានហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស បាវបម្រើប្រុស និងបាវបម្រើស្រី អូដ្ឋ និងលាឲ្យលោក។
គឺយ៉ាងនេះឯងដែលយ៉ាកុបបានជាស្ដុកស្ដម្ភយ៉ាងក្រៃលែង គឺគាត់មានហ្វូងសត្វច្រើន ក៏មានបាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំងអូដ្ឋ និងលាផង៕
ពួកបងប្រុសរបស់គាត់ក៏ច្រណែនគាត់ ប៉ុន្តែឪពុករបស់គាត់បានរក្សារឿងនេះទុកក្នុងចិត្ត។
មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
ទ្រព្យសម្បត្តិ និងភាពស្ដុកស្ដម្ភនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត។
ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។
សេចក្ដីក្ដៅក្រហាយគឺឃោរឃៅ ហើយកំហឹងដូចជាទឹកជំនន់ ប៉ុន្តែតើនរណាអាចឈរនៅមុខសេចក្ដីប្រច័ណ្ឌបាន?
ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!