លោកុប្បត្តិ 25:18 - ព្រះគម្ពីរខ្មែរសាកល កូនចៅអ៊ីសម៉ាអែលរស់នៅចាប់ពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខអេហ្ស៊ីប តាមផ្លូវទៅអាស្ស៊ីរី។ អ៊ីសម៉ាអែលបានរស់នៅដោយប្រឆាំងនឹងបងប្អូនទាំងអស់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅលោកអ៊ីសម៉ាអែលអាស្រ័យនៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ។ ពួកកូនចៅលោកអ៊ីសម៉ាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្មាអែលរស់នៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាស៊ើរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពូជគាត់ទាំងនោះគេអាស្រ័យនៅ ចាប់តាំងពីហាវីឡារហូតដល់ស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ គាត់ក៏ស្លាប់នៅចំពោះមុខនៃពួកបងប្អូនគាត់ទាំងអស់គ្នា។ អាល់គីតាប ជនជាតិអ៊ីស្មាអែលរស់នៅ ចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាសើុរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។ |
ពួកកូនប្រុសរបស់គូស មានសាបា ហាវីឡា សាប់តា រ៉ាអាម៉ា និងសាប់តិកា។ ពួកកូនប្រុសរបស់រ៉ាអាម៉ា មានសេបា និងដេដាន់។
ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប
នៅជ្រលងភ្នំស៊ីឌីមមានអណ្ដូងកៅស៊ូខ្មៅជាច្រើន។ ពេលស្ដេចនៃសូដុម និងស្ដេចនៃកូម៉ូរ៉ារត់គេច ពួកទ្រង់ក៏ធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ រីឯពួកអ្នកដែលនៅសល់បានរត់គេចទៅតំបន់ភ្នំ។
កូននោះនឹងបានដូចជាលាព្រៃនៅកណ្ដាលមនុស្ស ដៃរបស់វាទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ក៏ទាស់នឹងវាដែរ វានឹងរស់នៅដោយប្រឆាំងនឹងអស់ទាំងបងប្អូនរបស់ខ្លួន”។
ទូតសួគ៌របស់ព្រះយេហូវ៉ាបានជួបនាងនៅក្បែរប្រភពទឹកក្នុងទីរហោស្ថាន គឺក្បែរប្រភពទឹកតាមផ្លូវទៅស៊ើរ
ទន្លេទីមួយឈ្មោះពិសុន ជាទន្លេដែលហូរព័ទ្ធជុំវិញដែនដីហាវីឡាទាំងមូល ជាកន្លែងដែលមានមាស
អ័ប្រាហាំធ្វើដំណើរពីទីនោះទៅតំបន់ណេកិប ហើយរស់នៅចន្លោះកាដេស និងស៊ើរ គឺរស់នៅបណ្ដោះអាសន្ននៅកេរ៉ារ។
ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
វារស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្ដាយរបស់វាក៏យកប្រពន្ធពីដែនដីអេហ្ស៊ីបឲ្យវា។
ពួកបូជាចារ្យរបស់ពួកគេបានដួលដោយមុខដាវ ហើយពួកស្ត្រីមេម៉ាយរបស់ពួកគេក៏មិនយំសោកឡើយ។