Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:21 - ព្រះគម្ពីរខ្មែរសាកល

21 វា​រស់នៅ​ក្នុង​ទីរហោស្ថាន​ប៉ារ៉ាន ហើយ​ម្ដាយ​របស់វា​ក៏​យក​ប្រពន្ធ​ពី​ដែនដី​អេហ្ស៊ីប​ឲ្យ​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ក្មេង​នេះរស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​បាន​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្ដាយ​ក៏​ដណ្ដឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់​មក​ឲ្យ​ធ្វើ​ជា​ភរិយា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 វា​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​ក៏​នាំ​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្តាយ​ក៏​ដណ្តឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់ មក​ឲ្យ​ធ្វើ​ជា​ភរិយា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:21
18 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ជនជាតិហូរី​នៅ​តំបន់ភ្នំ​សៀរ រហូតដល់​អែល-ប៉ារ៉ាន​ដែល​នៅជិត​ទីរហោស្ថាន​។


ដូច្នេះ ក្រោយពី​អាប់រ៉ាម​បាន​រស់នៅ​ក្នុង​ដែនដី​កាណាន​ដប់​ឆ្នាំ​ហើយ សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម​បាន​យក​ហាការ​ជនជាតិអេហ្ស៊ីប​ដែលជា​បាវបម្រើស្រី​របស់ខ្លួន​មក ហើយ​ប្រគល់​នាង​ទៅ​អាប់រ៉ាម​ជា​ប្ដី​របស់ខ្លួន​ឲ្យ​ធ្វើជា​ប្រពន្ធ​របស់​គាត់​។


កូនចៅអ៊ីសម៉ាអែល​រស់នៅ​ចាប់ពី​ហាវីឡា រហូតដល់​ស៊ើរ​ដែល​នៅទល់មុខ​អេហ្ស៊ីប តាមផ្លូវ​ទៅ​អាស្ស៊ីរី​។ អ៊ីសម៉ាអែល​បាន​រស់នៅដោយប្រឆាំងនឹង​បងប្អូន​ទាំងអស់​របស់ខ្លួន​។


រេបិកា​និយាយ​នឹង​អ៊ីសាក​ថា​៖ “ខ្ញុំ​ជិនឆ្អន់​នឹង​ជីវិត​ខ្ញុំ ព្រោះតែ​ពួក​កូនស្រី​ជនជាតិ​ហេត​។ បើសិន​យ៉ាកុប​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​ជនជាតិ​ហេត​ដូច​ពួកនាង គឺ​ពី​ពួក​កូនស្រី​នៃ​ទឹកដី​នេះ តើ​ជីវិត​ខ្ញុំ​មានប្រយោជន៍អ្វី​ដល់​ខ្ញុំ​?”៕


ដូច្នេះ អ្នក​ដែល​ឲ្យ​ស្ត្រីព្រហ្មចារី​របស់​ខ្លួន​រៀបការ ធ្វើ​បាន​ល្អ​ហើយ រីឯ​អ្នក​ដែល​មិន​ឲ្យរៀបការ ធ្វើ​បាន​ល្អជាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម