Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:14 - ព្រះគម្ពីរខ្មែរសាកល

14 ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ លោក​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យនាង​ហាការ ដោយ​ដាក់​លើ​ស្មា​នាង ព្រម​ទាំង​កូន​របស់​នាង​ដែរ រួច​ប្រាប់​ឲ្យ​នាង​ចេញ​ទៅ។ នាង​ក៏​ចាក​ចេញ ហើយ​វិល​វល់​ចុះ​ឡើង​ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​ក្រុង​បៀរសេបា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ស្អែក​ឡើង​លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក ប្រគល់​ឲ្យ​នាង​ហាការ ដោយ​លើក​ដាក់​លើ-ក​នាង។ លោក​ក៏​ប្រគល់​កូន​ទៅ​ឲ្យ​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ នាង​ហាការ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល‌វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរ‌សេបា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង នឹង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរ-សេបា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្អែក​ឡើង អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក​មក​ប្រគល់​ឲ្យ​ហាជើរ ហើយ​លើក​កូន​ដាក់​លើ-ក​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ ហាជើរ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល​វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរសេ‌បា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:14
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បាន​ជួប​នាង​នៅក្បែរ​ប្រភពទឹក​ក្នុង​ទីរហោស្ថាន គឺ​ក្បែរ​ប្រភពទឹក​តាម​ផ្លូវ​ទៅ​ស៊ើរ


អ័ប្រាហាំ​ក្រោកឡើង​ពី​ព្រលឹម ទៅ​កន្លែង​ដែល​គាត់​បាន​ឈរ​នៅចំពោះ​ព្រះយេហូវ៉ា​។


រីឯ​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​វិញ យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​មួយ​ដែរ ពីព្រោះ​វា​ជា​ពូជពង្ស​របស់អ្នក”។


ពេល​ទឹក​ក្នុង​ថង់ស្បែក​អស់ នាង​ក៏​ទុក​កូន​ចោល​នៅក្រោម​គុម្ពោត​មួយ


ដោយហេតុនេះ គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា​បៀរ-សេបា ពីព្រោះ​ពួកគេ​ទាំង​ពីរ​បាន​ស្បថ​នៅ​ទីនោះ​។


អ័ប្រាហាំ​បាន​ដាំ​ដើមតាម៉ារីស​នៅ​បៀរ-សេបា ហើយ​នៅ​ទីនោះ គាត់​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏អស់កល្បជានិច្ច​។


បន្ទាប់មក អ័ប្រាហាំ​ត្រឡប់ទៅ​ឯ​ពួក​យុវជន​របស់គាត់​វិញ ហើយ​ពួកគេ​ក្រោកឡើង​ទៅ​បៀរ-សេបា​ជាមួយគ្នា​។ អ័ប្រាហាំ​ក៏​រស់នៅ​បៀរ-សេបា​។


អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម ចងកែប​លា​របស់គាត់ រួច​យក​យុវជន​ពីរ​នាក់ និង​អ៊ីសាក​កូនប្រុស​របស់គាត់​ទៅ​ជាមួយ​។ គាត់​បាន​ពុះ​អុស​សម្រាប់​តង្វាយដុត ហើយ​ក្រោកឡើង​ទៅ​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​គាត់​។


រួច​គាត់ និង​មនុស្ស​ដែល​នៅជាមួយ​គាត់​ក៏​ហូប និង​ផឹក ហើយ​ស្នាក់នៅមួយយប់​។ ពេល​ក្រោកឡើង​ពី​ព្រលឹម គាត់​ក៏​និយាយថា​៖ “សូម​បញ្ជូន​ខ្ញុំ​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ​ទៅ”។


រីឯ​ចំពោះ​ពួក​កូនប្រុស​របស់​ពួក​ប្រពន្ធចុង​អ័ប្រាហាំ​វិញ អ័ប្រាហាំ​បាន​ចែក​អំណោយ​ឲ្យ ហើយ​បញ្ជូន​ពួកគេ​ទៅ​ទិសខាងកើត គឺ​ទៅ​ឯ​ស្រុក​ខាងកើត​ឲ្យនៅ​ឆ្ងាយ​ពី​អ៊ីសាក​កូនប្រុស​របស់គាត់ កាល​គាត់​នៅរស់​នៅឡើយ​។


ពួកគេ​ក្រោកឡើង​ពី​ព្រលឹម ហើយ​ស្បថ​នឹង​គ្នាទៅវិញទៅមក រួច​អ៊ីសាក​ជូនដំណើរ​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ចាកចេញ​ពី​គាត់​ទៅ​ដោយ​សុខសាន្ត​។


គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូងនោះ​ថា សេបា​។ ហេតុនេះហើយបានជា​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា បៀរ-សេបា រហូតដល់​សព្វថ្ងៃ​។


យ៉ាកុប​ក្រោកឡើង​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​គាត់​បាន​កើយ​ក្បាល​នោះ បញ្ឈរ​វា​ជា​បង្គោល រួច​ចាក់​ប្រេង​លើ​ក្បាល​បង្គោលនោះ​។


មាន​បុរស​ម្នាក់​ឃើញ​គាត់ ហើយ​មើល៍! គាត់​កំពុង​វង្វេង​នៅ​ទីវាល បុរស​នោះ​ក៏​សួរ​គាត់​ថា​៖ “តើ​ឯង​កំពុង​រក​អ្វី​?”។


អ៊ីស្រាអែល​ក៏​ចេញដំណើរ​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទៅ​ដល់​បៀរ-សេបា រួច​គាត់​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់គាត់​។


អ្នកខ្លះ​បាន​វង្វេង​ក្នុង​ទីរហោស្ថាន ក្នុង​ទីហួតហែង ក៏​រក​ផ្លូវ​ទៅ​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​មិន​បាន​ឡើយ​។


ទូលបង្គំ​បាន​ប្រញាប់ប្រញាល់ ហើយ​មិន​បាន​បង្អង់​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​។


អ្នកដែល​ឲ្យពរ​អ្នកជិតខាង​ដោយ​សំឡេង​យ៉ាងខ្លាំង​តាំងពី​ព្រឹក​ព្រលឹម នោះ​នឹង​ត្រូវបាន​រាប់​ជា​បណ្ដាសា​ដល់​គេ​វិញ​។


ដូចដែល​សត្វស្លាប​សាត់អណ្ដែត​ចេញពី​សម្បុក​របស់វា​យ៉ាងណា មនុស្ស​ដែល​សាត់អណ្ដែត​ចេញពី​ស្រុក​របស់ខ្លួន​ក៏​ជា​យ៉ាងនោះដែរ​។


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


ដ្បិត​ចម្ការ​នៃ​ហែសបូន និង​ដើមទំពាំងបាយជូរ​នៃ​ស៊ីបម៉ា​បាន​ក្រៀមស្វិត​ទៅ ពួក​ចៅហ្វាយ​នៃ​ប្រជាជាតិ​នានា​បាន​វាយកម្ទេច​មែកទំពាំងបាយជូរដ៏ល្អបំផុត​របស់ពួកគេ ដែល​លូត​រហូតដល់​យ៉ាស៊ើរ ដែល​ដុះរាលដាល​ទៅ​ទីរហោស្ថាន លំពង់​របស់វា​ក៏​បែកសាយ​កាត់​សមុទ្រ​។


ទាសករ​មិន​រស់នៅ​ក្នុង​ផ្ទះ​ជារៀងរហូត​ទេ គឺ​កូន​វិញ ដែល​រស់នៅ​ជារៀងរហូត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម