លោកុប្បត្តិ 25:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពួកកូនចៅលោកអ៊ីសម៉ាអែលអាស្រ័យនៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ។ ពួកកូនចៅលោកអ៊ីសម៉ាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 កូនចៅអ៊ីសម៉ាអែលរស់នៅចាប់ពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខអេហ្ស៊ីប តាមផ្លូវទៅអាស្ស៊ីរី។ អ៊ីសម៉ាអែលបានរស់នៅដោយប្រឆាំងនឹងបងប្អូនទាំងអស់របស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ជនជាតិអ៊ីស្មាអែលរស់នៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាស៊ើរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ឯពូជគាត់ទាំងនោះគេអាស្រ័យនៅ ចាប់តាំងពីហាវីឡារហូតដល់ស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ គាត់ក៏ស្លាប់នៅចំពោះមុខនៃពួកបងប្អូនគាត់ទាំងអស់គ្នា។ សូមមើលជំពូកអាល់គីតាប18 ជនជាតិអ៊ីស្មាអែលរស់នៅ ចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាសើុរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។ សូមមើលជំពូក |