គាត់ងើបភ្នែកឡើងក៏ឃើញ នោះមើល៍! មានបុរសបីនាក់ឈរនៅចំពោះមុខគាត់! នៅពេលឃើញដូច្នោះ គាត់ក៏រត់ពីមាត់ទ្វាររោងទៅជួបពួកគេ ហើយក្រាបមុខដល់ដី
លោកុប្បត្តិ 24:63 - ព្រះគម្ពីរខ្មែរសាកល នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ល្ងាចមួយ លោកអ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល គាត់ក្រឡេកភ្នែកមើលទៅ ឃើញមានសត្វអូដ្ឋដើរចូលមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគាត់ក៏ចេញទៅរំពឹងគិតនៅត្រង់ទីវាល ក្នុងកាលដែលពេលជិតព្រលប់ គាត់ក្រឡេកភ្នែកមើលទៅ ស្រាប់តែឃើញមានសត្វអូដ្ឋដើរចូលមក អាល់គីតាប ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។ |
គាត់ងើបភ្នែកឡើងក៏ឃើញ នោះមើល៍! មានបុរសបីនាក់ឈរនៅចំពោះមុខគាត់! នៅពេលឃើញដូច្នោះ គាត់ក៏រត់ពីមាត់ទ្វាររោងទៅជួបពួកគេ ហើយក្រាបមុខដល់ដី
ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។
ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។
សូមឲ្យទូលបង្គំយល់ច្បាស់នូវផ្លូវនៃច្បាប់តម្រារបស់ព្រះអង្គផង នោះទូលបង្គំនឹងសញ្ជឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ទូលបង្គំនឹងលើកដៃរបស់ទូលបង្គំឡើង ឆ្ពោះទៅសេចក្ដីបង្គាប់របស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់; ទូលបង្គំនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គ!
ទូលបង្គំនឹងសញ្ជឹងគិតអំពីភាពឧត្ដុង្គឧត្ដមនៃអានុភាពដ៏រុងរឿងរបស់ព្រះអង្គ និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។