ក្រោយពីបង្កើតថេរ៉ា ណាឃររស់នៅបាន ១១៩ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
លោកុប្បត្តិ 24:4 - ព្រះគម្ពីរខ្មែរសាកល គឺអ្នកត្រូវទៅស្រុករបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនប្រុសរបស់ខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្នកត្រូវទៅឯស្រុកកំណើតរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនរបស់ខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺត្រូវឲ្យឯងទៅឯស្រុកអញ នឹងយកប្រពន្ធឲ្យអ៊ីសាកជាកូនអញ ពីញាតិសន្តានអញវិញ អាល់គីតាប គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្តឹងកូនស្រីក្នុងចំណោមញាតិសន្តានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាហាក់ ជាកូនរបស់ខ្ញុំវិញ»។ |
ក្រោយពីបង្កើតថេរ៉ា ណាឃររស់នៅបាន ១១៩ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរអ្នកចាកចេញពីស្រុករបស់អ្នក ពីសាច់ញាតិរបស់អ្នក និងពីផ្ទះរបស់ឪពុកអ្នក ទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នកចុះ។
ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។
គឺអ្នកត្រូវទៅឯផ្ទះរបស់ឪពុកខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ’។
បាវបម្រើនោះក៏តបនឹងគាត់ថា៖ “ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ តើខ្ញុំត្រូវតែនាំកូនប្រុសរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចេញមកនោះវិញឬ?”។
អ៊ីសាកហៅយ៉ាកុបមកឲ្យពរ រួចបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ។
ចូរក្រោកឡើងទៅប៉ាដាន់-អើរ៉ាម ទៅឯផ្ទះបេធូអែលឪពុករបស់ម្ដាយឯង ហើយយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង គឺពីពួកកូនស្រីរបស់ឡាបាន់បងប្រុសរបស់ម្ដាយឯងចុះ។