Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ‌សន្ដាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសាក ជា​កូន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 គឺ​អ្នក​ត្រូវ​ទៅ​ស្រុក​របស់ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូនប្រុស​របស់ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គឺ​អ្នក​ត្រូវ​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​របស់​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ នឹង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ​សន្តាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសា‌ហាក់ ជា​កូន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​កំណើត​ថេរ៉ា លោក​ណាឃរ​រស់​បាន​មួយ​រយ​ដប់​ប្រាំ​បួន​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក ។


ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ លោក​អាប់រ៉ាម​បាន​សង់​អាសនៈ​មួយ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដែល​បាន​យាង​មក​ឲ្យ​លោក​ឃើញ។


ក៏​ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ក្រុម​គ្រួសារ និង​ញាតិ‌សន្ដាន​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ”។


អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​លោក ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»។


លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន​ធ្វើ​ជា​ភរិយា​ទេ។


ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្ដាយ​របស់​កូន នៅ​ប៉ាដាន់-‌អើរ៉ាម ហើយ​រក​ប្រពន្ធ​ពី​ចំណោម​កូន​ស្រី​របស់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។


លោក​យេហូ‌យ៉ាដា​រក​បាន​មហេសី​ពីរ​អង្គ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូអាស ហើយ​ស្ដេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។


ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ​នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។


ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន‌ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀបការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្ដី​ដណ្ដឹង​នាង​ឲ្យ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម