Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:1 - ព្រះគម្ពីរខ្មែរសាកល

1 អ៊ីសាក​ហៅ​យ៉ាកុប​មក​ឲ្យពរ រួច​បង្គាប់​គាត់​ថា​៖ “កុំ​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​កាណាន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ រួច​ផ្តាំ​ថា៖ «កូន​មិន​ត្រូវ​យក​ប្រពន្ធ​ពី​ពួក​ស្ត្រី​សាសន៍​កាណាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន​ធ្វើ​ជា​ភរិយា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 អ៊ីសាក​ក៏​ហៅ​យ៉ាកុប​មក​ឲ្យ​ពរ រួច​ផ្តាំ​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ៊ីសា‌ហាក់​បាន​ហៅ​យ៉ាកកូប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន ធ្វើ​ជា​ភរិយាទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ និង​ជា​ព្រះ​នៃ​ផែនដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុងចំណោម​គេ​នេះ​ឡើយ


ចៅហ្វាយ​របស់ខ្ញុំ​ឲ្យ​ខ្ញុំ​ស្បថ​ដោយ​មានប្រសាសន៍ថា​: ‘អ្នក​មិន​ត្រូវ​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុង​ទឹកដី​គេ​នេះ​ឡើយ


គឺ​អ្នក​ត្រូវ​ទៅ​ស្រុក​របស់ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូនប្រុស​របស់ខ្ញុំ”។


ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។


រេបិកា​និយាយ​នឹង​អ៊ីសាក​ថា​៖ “ខ្ញុំ​ជិនឆ្អន់​នឹង​ជីវិត​ខ្ញុំ ព្រោះតែ​ពួក​កូនស្រី​ជនជាតិ​ហេត​។ បើសិន​យ៉ាកុប​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​ជនជាតិ​ហេត​ដូច​ពួកនាង គឺ​ពី​ពួក​កូនស្រី​នៃ​ទឹកដី​នេះ តើ​ជីវិត​ខ្ញុំ​មានប្រយោជន៍អ្វី​ដល់​ខ្ញុំ​?”៕


នៅពេល​អេសាវ​ឃើញ​ថា​អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប ហើយ​បញ្ជូន​គាត់​ទៅ​ប៉ាដាន់-អើរ៉ាម​ដើម្បី​យក​ប្រពន្ធ​ពី​ទីនោះ​សម្រាប់​ខ្លួនឯង ហើយ​ឃើញ​ថា​អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប ទាំង​បង្គាប់​គាត់​ថា​៖ “កុំ​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​កាណាន​ឡើយ”


នោះ​ពួកយើង​នឹង​ឲ្យ​កូនស្រី​របស់ពួកយើង​ទៅ​ពួកលោក ហើយ​យក​កូនស្រី​របស់ពួកលោក​សម្រាប់​ពួកយើង ព្រមទាំង​រស់នៅ​ជាមួយ​ពួកលោក ហើយ​ក្លាយជា​ប្រជាជាតិ​តែមួយ​។


សូម​ចងស្ពានមេត្រី​ជាមួយ​ពួកយើង​ទៅ គឺ​សូម​ឲ្យ​កូនស្រី​របស់ពួកលោក​មក​ពួកយើង ហើយ​យក​កូនស្រី​របស់ពួកយើង​សម្រាប់​ពួកលោក​ចុះ​។


នៅ​ទីនោះ យូដា​ឃើញ​កូនស្រី​របស់​បុរស​ជនជាតិកាណាន​ម្នាក់ បុរសនោះ​ឈ្មោះ​ស៊ូអា គាត់​ក៏​យក​នាង​ជាប្រពន្ធ ហើយ​ចូលទៅឯ​នាង​។


អ៊ីស្រាអែល​ឲ្យពរ​យ៉ូសែប​ថា​៖ “សូមឲ្យ​ព្រះ​ដែល​អ័ប្រាហាំ និង​អ៊ីសាក​ដូនតា​របស់យើង បាន​ដើរ​នៅចំពោះ​ព្រះអង្គ ជា​ព្រះ​ដែល​ឃ្វាល​យើង​អស់មួយជីវិត​រហូតដល់​សព្វថ្ងៃនេះ


ទាំងអស់​នេះ​ជា​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល ហើយ​នេះ​ជាសេចក្ដី​ដែល​ឪពុក​របស់ពួកគេ​បាន​និយាយ​នឹង​ពួកគេ​។ គាត់​ឲ្យពរ​ពួកគេ គឺ​ឲ្យពរ​ពួកគេ​ម្នាក់ៗ​តាម​ពរ​របស់គេរៀងៗខ្លួន​។


ពួក​កូនប្រុស​របស់​ព្រះ​ឃើញ​ពួក​កូនស្រី​របស់​មនុស្ស ថា​ពួកនាង​ស្រស់ស្អាត ក៏​យក​ជា​ប្រពន្ធ​របស់ខ្លួន ពី​អ្នកណាក៏ដោយ​ដែល​ពួកគេ​បាន​ជ្រើសរើស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម