រួចនិយាយថា៖ “លោកម្ចាស់នៃខ្ញុំអើយ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក សូមកុំទៅហួសបាវបម្រើរបស់លោកឡើយ។
លោកុប្បត្តិ 24:31 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់និយាយថា៖ “អ្នកដ៏មានព្រះពររបស់ព្រះយេហូវ៉ាអើយ អញ្ជើញចូលមក! ហេតុអ្វីបានជាលោកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងសម្រាប់អូដ្ឋដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡាបាន់និយាយថា៖ «សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងមួយសម្រាប់អូដ្ឋស្រេចហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ពោលថា៖ «អ្នកដែលព្រះអម្ចាស់ប្រទានពរអើយ សូមអញ្ជើញមក ម្ដេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនលោក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឡាបាន់និយាយថា សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅវិញ ខ្ញុំបានរៀបចំទីផ្ទះ នឹងកន្លែងសំរាប់ឲ្យអូដ្ឋជាស្រេចហើយ។ អាល់គីតាប គាត់ពោលថា៖ «អ្នកដែលអុលឡោះតាអាឡាប្រទានពរអើយ សូមអញ្ជើញមក ម្តេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនអ្នក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។ |
រួចនិយាយថា៖ “លោកម្ចាស់នៃខ្ញុំអើយ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក សូមកុំទៅហួសបាវបម្រើរបស់លោកឡើយ។
រួចនិយាយថា៖ “មើល៍! លោកម្ចាស់របស់ខ្ញុំអើយ សូមបែរចូលទៅក្នុងផ្ទះរបស់បាវបម្រើពួកលោក ហើយស្នាក់នៅមួយយប់ ព្រមទាំងលាងជើងពួកលោកសិនចុះ រួចសឹមក្រោកឡើងទៅតាមផ្លូវរបស់ពួកលោកចុះ”។ ប៉ុន្តែពួកគេតបថា៖ “ទេ យើងនឹងស្នាក់នៅមួយយប់ក្នុងទីធ្លាក្រុង”។
ប៉ុន្តែឡុតទទូចដល់ពួកគេយ៉ាងខ្លាំង ដូច្នេះពួកគេក៏បែរទៅជាមួយគាត់ ហើយចូលក្នុងផ្ទះរបស់គាត់។ គាត់ក៏រៀបចំពិធីជប់លៀងសម្រាប់ពួកគេ ហើយដុតនំប៉័ងឥតមេ នោះពួកគេក៏ហូប។
នៅពេលគាត់បានឃើញក្រវិល និងកងដៃនៅដៃរបស់ប្អូនស្រីគាត់ ហើយបានឮពាក្យរបស់រេបិកាប្អូនស្រីគាត់ ដែលរៀបរាប់ថា៖ “បុរសនោះនិយាយនឹងខ្ញុំដូច្នេះ” គាត់ក៏ទៅរកបុរសនោះ នោះមើល៍! បុរសនោះកំពុងឈរនៅក្បែរអូដ្ឋត្រង់ប្រភពទឹក។
អ្នកនឹងមិនធ្វើអាក្រក់ដល់ពួកយើង ដូចដែលពួកយើងមិនបានប៉ះពាល់អ្នកដែរ គឺដូចដែលពួកយើងបានធ្វើតែល្អដល់អ្នក ព្រមទាំងបានជូនដំណើរអ្នកដោយសុខសាន្ត។ ឥឡូវនេះ អ្នកជាមនុស្សមានព្រះពររបស់ព្រះយេហូវ៉ា”។
នៅពេលឮដំណឹងអំពីយ៉ាកុបកូនប្រុសរបស់ប្អូនស្រីខ្លួន ឡាបាន់ក៏រត់ទៅជួបយ៉ាកុប ហើយឱបថើបគាត់ រួចនាំគាត់មកផ្ទះរបស់ខ្លួន។ យ៉ាកុបក៏រៀបរាប់ប្រាប់រឿងទាំងអស់នេះដល់ឡាបាន់។
សំណូកជាត្បូងវិសេសក្នុងភ្នែករបស់អ្នកឲ្យ គ្រប់កន្លែងដែលគាត់បែរទៅ គាត់នឹងបានសម្រេច។