Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:3 - ព្រះគម្ពីរខ្មែរសាកល

3 ប៉ុន្តែ​ឡុត​ទទូច​ដល់​ពួកគេ​យ៉ាងខ្លាំង ដូច្នេះ​ពួកគេ​ក៏​បែរទៅ​ជាមួយ​គាត់ ហើយ​ចូល​ក្នុង​ផ្ទះ​របស់គាត់​។ គាត់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកគេ ហើយ​ដុត​នំប៉័ងឥតមេ នោះ​ពួកគេ​ក៏​ហូប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ ដោយ​ឡុត​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក ទេវតា​ក៏​ចូល​ទៅ​ផ្ទះ​របស់​គាត់។ គាត់​បាន​រៀបចំ​ជប់‌លៀង ហើយ​ដុត​នំបុ័ង​ឥត​ដំបែ រួច​ទេវតា​ក៏​បរិ‌ភោគ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប៉ុន្តែ ដោយ​លោក​ឡុត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ទេវតា​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀបចំ​ម្ហូប​អាហារ និង​ឲ្យ​គេ​ដុត​នំប៉័ង​ឥត​មេ​ជូន​ទេវតា ទេវតា​ក៏​បរិភោគ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ប៉ុន្តែ ដោយ​គាត់​បង្ខំ​ណាស់ បាន​ជា​ទេវតា​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​គាត់​ក៏​រៀបចំ​ជប់‌លៀង គាត់​ដុត​នំបុ័ង​ឥត​ដំបែ ហើយ​ទេវតា​ក៏​បរិភោគ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប៉ុន្តែ ដោយ​ឡូត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀប​ចំ​ម្ហូប​អាហារ និង​ឲ្យ​គេ​ដុត​នំបុ័ង​ឥត​មេ​ជូន​ម៉ាឡា‌អ៊ីកាត់ ម៉ាឡា‌អ៊ីកាត់​ក៏​បរិភោគ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​និយាយថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​អើយ សូម​បែរចូល​ទៅក្នុង​ផ្ទះ​របស់​បាវបម្រើ​ពួកលោក ហើយ​ស្នាក់នៅមួយយប់ ព្រមទាំង​លាង​ជើង​ពួកលោក​សិន​ចុះ រួចសឹម​ក្រោកឡើង​ទៅ​តាម​ផ្លូវ​របស់ពួកលោក​ចុះ”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “ទេ យើង​នឹង​ស្នាក់នៅមួយយប់​ក្នុង​ទីធ្លាក្រុង”។


កូន​នោះ​បាន​ធំឡើង ហើយ​ត្រូវ​ផ្ដាច់ដោះ​។ នៅ​ថ្ងៃ​ដែល​អ៊ីសាក​ត្រូវ​ផ្ដាច់ដោះ អ័ប្រាហាំ​ក៏​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​។


ឡាបាន់​និយាយថា​៖ “អ្នក​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា​អើយ អញ្ជើញ​ចូលមក​! ហេតុអ្វីបានជា​លោក​ឈរ​នៅខាងក្រៅ​ដូច្នេះ​? ខ្ញុំ​បាន​រៀបចំ​ផ្ទះ និង​កន្លែង​សម្រាប់​អូដ្ឋ​ដែរ”។


រួច​អ៊ីសាក​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ហូប និង​ផឹក​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​អ្នកនោះ​មិន​ក្រោកឡើង​យក​អ្វី​ឲ្យ​គាត់ ដោយសារ​គាត់​ជា​មិត្តភក្ដិ​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើង​យក​ឲ្យ​គាត់​តាមដែល​គាត់​ត្រូវការ ដោយសារតែ​ការទទូចអង្វរ​របស់​គាត់​។


“ចៅហ្វាយ​ក៏​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘ចូរ​ចេញទៅ​តាមផ្លូវ និង​ច្រកល្ហក ​ហើយ​តឿន​គេ​ឲ្យ​ចូលមក ដើម្បីឲ្យ​បាន​ពេញ​ផ្ទះ​របស់ខ្ញុំ​។


លេវី​បាន​រៀបចំ​ពិធីជប់លៀង​ធំ​មួយ​សម្រាប់​ព្រះយេស៊ូវ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នកទារពន្ធ និង​មនុស្ស​ឯទៀត​ជាច្រើន​រួមតុអាហារ​ជាមួយ​ពួកគេ​ដែរ​។


នៅ​ទីនោះ គេ​បាន​រៀបចំ​ជប់លៀងពេលល្ងាច​ថ្វាយ​ព្រះអង្គ​។ ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ រីឯ​ឡាសារ​ជា​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​កំពុង​រួមតុអាហារ​ជាមួយ​ព្រះអង្គ​។


ដូច្នេះ ចូរឲ្យ​យើង​ធ្វើពិធីបុណ្យ មិនមែន​ដោយ​មេម្សៅ​ចាស់ ឬ​ដោយ​មេម្សៅ​នៃ​គំនិតព្យាបាទ និង​សេចក្ដីអាក្រក់​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើពិធីបុណ្យ​ដោយ​នំប៉័ងឥតមេ​នៃ​សេចក្ដីបរិសុទ្ធ និង​សេចក្ដីពិត​។


ជាការពិត សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង ដោយសារ​យើង​បាន​យល់ឃើញ​ដូច្នេះ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដូច្នេះ​មនុស្ស​ទាំងអស់​បាន​ស្លាប់​ហើយ​;


កុំ​ភ្លេច​ទទួលភ្ញៀវដោយរាក់ទាក់ ដ្បិត​ដោយសារតែ​ការនេះ អ្នកខ្លះ​បាន​ទទួល​ទូតសួគ៌​ដោយ​មិនដឹងខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម