Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:13 - ព្រះគម្ពីរខ្មែរសាកល

13 នៅពេល​ឮ​ដំណឹង​អំពី​យ៉ាកុប​កូនប្រុស​របស់​ប្អូនស្រី​ខ្លួន ឡាបាន់​ក៏​រត់​ទៅ​ជួប​យ៉ាកុប ហើយ​ឱប​ថើប​គាត់ រួច​នាំ​គាត់​មក​ផ្ទះ​របស់ខ្លួន​។ យ៉ាកុប​ក៏​រៀបរាប់ប្រាប់​រឿង​ទាំងអស់​នេះ​ដល់​ឡាបាន់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​លោក​ឡាបាន់​បាន​ឮ​ដំណឹង​អំ​ពី​លោក​យ៉ាកុប ជា​កូន​របស់​ប្អូន​ស្រី​គាត់ គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​ក៏​រៀប​រាប់​ដំណើរ​រឿង​ទាំង​នោះ​ប្រាប់​លោក​ឡាបាន់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 កាល​លោក​ឡាបាន់​ឮ​ដំណឹង​ថា លោក​យ៉ាកុប​ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​លោក​យ៉ាកុប​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​រៀប​រាប់​ប្រាប់​លោក​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ឡាបាន់​បាន​ឮ​និយាយ​ពី​យ៉ាកុប ជា​កូន​របស់​ប្អូន​ខ្លួន នោះ​គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ យ៉ាកុប​ក៏​សា‌សព្ទ​សេចក្ដី​ទាំង​នោះ​ប្រាប់​ដល់​ឡាបាន់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 កាល​ឡាបាន់​ឮ​ដំណឹង​ថា យ៉ាកកូប ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​យ៉ាកកូប​ចូល​ទៅ​ក្នុង​ផ្ទះ។ យ៉ាកកូប​រៀប​រាប់​ប្រាប់​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រេបិកា​មាន​បងប្រុស​ម្នាក់​ឈ្មោះ​ឡាបាន់​។ ឡាបាន់​ក៏​រត់ទៅ​រក​បុរស​នោះ​នៅ​ខាងក្រៅ ត្រង់​ប្រភពទឹក​នោះ​។


ឡាបាន់​និយាយថា​៖ “អ្នក​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា​អើយ អញ្ជើញ​ចូលមក​! ហេតុអ្វីបានជា​លោក​ឈរ​នៅខាងក្រៅ​ដូច្នេះ​? ខ្ញុំ​បាន​រៀបចំ​ផ្ទះ និង​កន្លែង​សម្រាប់​អូដ្ឋ​ដែរ”។


ដូច្នេះ បុរស​នោះ​ក៏​ចូលទៅ​ក្នុង​ផ្ទះ​។ ឡាបាន់​ក៏​ស្រាយ​អូដ្ឋ ហើយ​ឲ្យ​ចំបើង និង​ចំណី​ដល់​អូដ្ឋ ព្រមទាំង​ឲ្យ​ទឹក​សម្រាប់​លាង​ជើង​បុរសនោះ និង​ពួក​មនុស្ស​ដែល​មក​ជាមួយ​គាត់​ផង​។


អេសាវ​រត់​មក​ជួប​គាត់ ឱប​គាត់ ហើយ​កៀក​ក​គាត់ ព្រមទាំង​ថើប​គាត់​ផង រួច​ពួកគេទាំងពីរ​ក៏​យំ​។


គាត់​ក៏​ថើប​បងប្រុស​ទាំងអស់​របស់គាត់ ហើយ​យំ​ឱប​ពួកគេ​។ បន្ទាប់មក បងប្អូន​របស់គាត់​និយាយ​ជាមួយ​គាត់​។


អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​ចេះតែ​ថើប​ជើង​ខ្ញុំ​ឥត​ឈប់ តាំងពី​ខ្ញុំ​បាន​ចូលមក​។


ទាំងអស់គ្នា​យំសោក​យ៉ាងខ្លាំង ហើយ​ឱប​ក​ប៉ូល ទាំង​ថើប​គាត់​។


ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។ ក្រុមជំនុំ​ទាំងអស់​របស់​ព្រះ​គ្រីស្ទ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។


ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម