ពេលនោះមានកើតឡើងដូច្នេះ: នៅពេលគាត់រៀបនឹងចូលទៅអេហ្ស៊ីប គាត់និយាយនឹងសារ៉ាយប្រពន្ធរបស់គាត់ថា៖ “មើល៍! បងដឹងថាអូនជាស្ត្រីមានរូបឆោមស្រស់ស្អាត។
លោកុប្បត្តិ 24:16 - ព្រះគម្ពីរខ្មែរសាកល នាងក្រមុំនោះមានរូបឆោមស្រស់ស្អាតណាស់ ជាស្ត្រីព្រហ្មចារី ហើយមិនដែលមានប្រុសណាធ្លាប់រួមដំណេកជាមួយនាងឡើយ។ នាងចុះទៅប្រភពទឹក ហើយដងទឹកឲ្យពេញក្អមរបស់នាង ក៏ឡើងមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានរូបសម្រស់ល្អណាស់ ជាស្ត្រីក្រមុំព្រហ្មចារី គ្មានប្រុសណាបានស្គាល់នាងឡើយ។ នាងចុះទៅក្នុងអណ្តូង ដងទឹកពេញក្អម រួចឡើងមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានរូបស្រស់បស់ល្អណាស់ ក៏នៅក្រមុំសុទ្ធ គ្មានប្រុសណាបានស្គាល់នាងឡើយ នាងចុះទៅក្នុងអណ្តូងដងទឹកពេញក្អម រួចឡើងមកវិញ អាល់គីតាប នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។ |
ពេលនោះមានកើតឡើងដូច្នេះ: នៅពេលគាត់រៀបនឹងចូលទៅអេហ្ស៊ីប គាត់និយាយនឹងសារ៉ាយប្រពន្ធរបស់គាត់ថា៖ “មើល៍! បងដឹងថាអូនជាស្ត្រីមានរូបឆោមស្រស់ស្អាត។
នៅពេលអ្នកស្រុកនោះសួរអំពីប្រពន្ធរបស់គាត់ គាត់ក៏ប្រាប់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ” ពីព្រោះគាត់ខ្លាចនឹងប្រាប់ថា៖ “ប្រពន្ធរបស់ខ្ញុំ” ដោយគិតថា៖ “ក្រែងលោអ្នកស្រុកនេះសម្លាប់ខ្ញុំដោយសារតែរេបិកា ដ្បិតនាងមានរូបឆោមស្រស់ស្អាត”។
លោកបានទុកអ្វីៗទាំងអស់ដែលលោកមានក្នុងដៃរបស់យ៉ូសែប ហើយលោកមិនបានខ្វល់ខ្វាយអំពីអ្វីមួយឡើយ លើកលែងតែអាហារដែលលោកហូបប៉ុណ្ណោះ។ រីឯយ៉ូសែបមានរូបរាងសង្ហា និងរូបឆោមស្រស់ស្អាត។
រីឯមនុស្សបានរួមដំណេកជាមួយអេវ៉ាប្រពន្ធរបស់គាត់ នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកាអ៊ីន។ នាងនិយាយថា៖ “ខ្ញុំបានទទួលមនុស្សប្រុសម្នាក់ដោយជំនួយពីព្រះយេហូវ៉ា”។