Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:17 - ព្រះគម្ពីរខ្មែរសាកល

17 បាវបម្រើ​នោះ​ក៏​រត់​ទៅ​ជួប​នាង ហើយ​និយាយថា​៖ “សូម​ឲ្យ​ខ្ញុំ​ផឹក​ទឹក​បន្តិច​ពី​ក្អម​របស់នាង​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​បម្រើ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា៖ «សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​បម្រើ​របស់​លោក​អប្រាហាំ​រត់​ទៅ​រក​នាង ពោល​ថា៖ «សូម​នាង​មេត្តា​ចាក់​ទឹក​ពី​ក្អម​នាង ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 បាវ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា នាង សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច​សិន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​បម្រើ​របស់​អ៊ីព្រហ៊ីម​រត់​ទៅ​រក​នាង ពោល​ថា៖ «សូម​នាង​មេត្តា​ឲ្យ​ទឹក​ពី​ក្អម​នាង មក​ខ្ញុំ​ទទួល​ទាន​បន្តិច»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

“កាល​ខ្ញុំ​និយាយ​ក្នុងចិត្ត​មិនទាន់​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ចុះទៅ​ប្រភពទឹក ហើយ​ដងទឹក នោះ​ខ្ញុំ​ក៏​និយាយ​នឹង​នាង​ថា​: ‘សូម​ឲ្យ​ខ្ញុំ​ផឹក​ផង’។


ពួកអ្នកដែល​រស់នៅ​ដែនដី​ថេម៉ា​អើយ ចូរ​យក​ទឹក​មក​ជួប​អ្នកដែល​ស្រេក ចូរ​ទទួល​អ្នកដែល​រត់គេច​ជាមួយនឹង​អាហារ​របស់ខ្លួន​ចុះ


នៅ​ថ្ងៃ​មហា​ពិឃាត នៅពេល​ប៉ម​នានា​រលំ នឹង​មាន​ជ្រោះ​ហូរ​ដោយ​ទឹក​នៅលើ​គ្រប់ទាំង​ភ្នំ​ខ្ពស់ និង​គ្រប់ទាំង​ទីទួល​ខ្ពស់​។


ពួកគេ​នឹង​មិន​ឃ្លាន ក៏​មិន​ស្រេក​ដែរ រីឯ​កម្ដៅ និង​ព្រះអាទិត្យ​នឹង​មិន​ធ្វើទុក្ខ​ពួកគេ​ឡើយ ដ្បិត​ព្រះដែល​អាណិតមេត្តា​ពួកគេ នឹង​ដឹកនាំ​ពួកគេ ព្រះអង្គ​នឹង​នាំផ្លូវ​ពួកគេ​ដល់​ប្រភពទឹក​។


មាន​ស្ត្រី​សាម៉ារី​ម្នាក់​មក​ដង​ទឹក​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“សូម​ឲ្យខ្ញុំ​ផឹក​ផង”។


ស្ត្រី​ជនជាតិសាម៉ារី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោក​ជា​ជនជាតិយូដា ម្ដេចក៏​សុំ​ផឹក​ពី​ខ្ញុំ​ដែល​ជា​ស្ត្រី​ជនជាតិសាម៉ារី​ដូច្នេះ​?”។ ដ្បិត​ជនជាតិយូដា​មិន​សេពគប់​ជាមួយ​ជនជាតិសាម៉ារី​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម