Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នាង​មាន​រូប​ស្រស់‌បស់​ល្អ​ណាស់ ក៏​នៅ​ក្រមុំ​សុទ្ធ គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ នាង​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 នាងក្រមុំ​នោះ​មាន​រូបឆោម​ស្រស់ស្អាត​ណាស់ ជា​ស្ត្រីព្រហ្មចារី ហើយ​មិនដែលមាន​ប្រុស​ណា​ធ្លាប់​រួមដំណេក​ជាមួយ​នាង​ឡើយ​។ នាង​ចុះទៅ​ប្រភពទឹក ហើយ​ដង​ទឹក​ឲ្យពេញ​ក្អម​របស់នាង ក៏​ឡើងមក​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នាង​មាន​រូប​សម្រស់​ល្អ​ណាស់ ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ។ នាង​ចុះ​ទៅ​ក្នុង​អណ្តូង ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នាង​មាន​សម្ផស្ស​ស្អាត​ល្អ​ណាស់ ហើយ​ក៏​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​ឡើយ។ នាង​ចុះ​ទៅ​ប្រភព​ទឹក លុះ​ដង​ទឹក​ដាក់​ពេញ​ក្អម​រួច​ហើយ នាង​ក៏​ឡើង​មក​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 នាង​មាន​សម្ផស្ស​ស្អាត​ល្អ​ណាស់ ហើយ​ក៏​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​ឡើយ។ នាង​ចុះ​ទៅ​ប្រភព​ទឹក លុះ​ដង​ទឹក​ដាក់​ពេញ​ក្អម​រួច​ហើយ នាង​ក៏​ឡើង​មក​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គាត់​ជិត​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​គាត់​និយាយ​ទៅ​សារ៉ាយ​ជា​ប្រពន្ធ​ថា មើល អញ​ដឹង​ថា​ឯង​ជា​ស្ត្រី​មាន​រូប​ស្រស់​ល្អ


ហើយ​មនុស្ស​នៅ​ស្រុក​នោះ​គេ​សួរ​ពី​ដំណើរ​ប្រពន្ធ​គាត់ នោះ​គាត់​ប្រាប់​ថា គឺ​ជា​ប្អូន​ខ្ញុំ​ទេ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​ប្រាប់​ថា​ជា​ប្រពន្ធ​ឡើយ ក្រែង​មនុស្ស​ស្រុក​នោះ​សំឡាប់​គាត់​ដោយ​ព្រោះ​រេបិកា ព្រោះ​នាង​មាន​រូប​ស្រស់​ល្អ​ណាស់


នាង​លេអា​មាន​ភ្នែក​ទន់ ឯ​រ៉ាជែល​មាន​រូប‌ឆោម​លោម‌ពណ៌​ស្រស់‌បស់​ល្អ​ណាស់


លោក​ទុក​របស់​លោក​ទាំង​អស់​នៅ​ក្នុង​កណ្តាប់​ដៃ​យ៉ូសែប ហើយ​មិន​បាន​ដឹង​ជា​មាន​របស់​ណា​មួយ​ទេ លើក​តែ​ភោជ‌នាហារ​ដែល​លោក​ពិសា​ប៉ុណ្ណោះ រីឯ​យ៉ូសែប​គាត់​មាន​រូប‌ឆោម​ដ៏​ពិសី ហើយ​ស្រៀវ‌ស្រស់​ល្អ។


អ័ដាមក៏​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កាអ៊ីន រួច​នាង​និយាយ​ថា អញ​បាន​កូន​ប្រុស​១ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន


៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សំឡាញ់ ឱ​ព្រាប​របស់​អញ ជា​អ្នក​បរិសុទ្ធ​របស់​អញ​អើយ ចូរ​បើក​ទ្វារ​ឲ្យ​អញ​ផង ដ្បិត​ក្បាល​អញ​ទទឹក​ជោក​ដោយ​សន្សើម សរសៃ​សក់​អញ​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម