ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:14 - ព្រះគម្ពីរខ្មែរសាកល

សូម​ឲ្យ​នាងក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​នឹង​នាង​ថា​: ‘សូម​ដាក់​ក្អម​របស់នាង​ចុះ​ដើម្បីឲ្យ​ខ្ញុំ​ផឹក​ផង’ ហើយ​នាង​តបថា​: ‘សូម​ពិសា​ចុះ ហើយ​ខ្ញុំ​ក៏​ឲ្យ​អូដ្ឋ​របស់លោក​ផឹក​ដែរ’ នោះ ជា​ស្ត្រី​ដែល​ព្រះអង្គ​បាន​តម្រូវ​សម្រាប់​អ៊ីសាក​បាវបម្រើ​របស់ព្រះអង្គ​។ តាមរយៈ​ការនេះ ទូលបង្គំ​នឹង​ដឹង​ថា​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ចៅហ្វាយ​របស់ទូលបង្គំ​មែន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​ទូល‌បង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា "សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ទទួល​ទាន​ផង" ហើយ​នាង​នោះ​តប​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ" សូម​ឲ្យបាន​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌អង្គ​តម្រូវ​ឲ្យ​លោក​អ៊ីសាក ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​មែន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​ព្រះអង្គ​បម្រុង​ទុក​ធ្វើ​ជា​ភរិយា​របស់​លោក​អ៊ីសាក ជា​ម្ចាស់​ទូលបង្គំ។ ដូច្នេះ ទូលបង្គំ​នឹង​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ចំពោះ​លោក​ម្ចាស់​របស់​ទូលបង្គំ​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នាង​ក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​ថា សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​ដំរូវ​ឲ្យ​អ៊ីសាក​ជា​អ្នក​បំរើ​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ចំពោះ​ចៅហ្វាយ​ទូលបង្គំ​មែន។

សូមមើលជំពូក

អាល់គីតាប

បើ​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ខ្ញុំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​អ្នក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​អុលឡោះ​បំរុង​ទុក​ធ្វើ​ជា​ភរិយា​របស់​អ៊ីសា‌ហាក់ ជា​ចៅ‌ហ្វាយ​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ច្បាស់​ថា អុលឡោះ​ពិត​ជា​សំដែង​ចិត្ត​សន្តោស​មេត្តា ចំពោះ​ចៅ‌ហ្វាយ​របស់​ខ្ញុំ​មែន!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​អើយ តើ​ទូលបង្គំ​អាច​ដឹង​ដូចម្ដេច​ថា​ទូលបង្គំ​នឹង​កាន់កាប់​ទឹកដីនេះ​?”។


មើល៍! ទូលបង្គំ​កំពុង​ឈរ​នៅក្បែរ​ប្រភព​ទឹក​នេះ ហើយ​ពួក​កូនស្រី​របស់​អ្នកក្រុង​នេះ​កំពុង​ចេញមក​ដងទឹក​។


កាល​គាត់​មិនទាន់​និយាយ​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ជាកូន​បេធូអែល បេធូអែល​ជា​កូនប្រុស​មីលកា មីលកា​ជា​ប្រពន្ធ​ណាឃរ ណាឃរ​ជា​ប្អូនប្រុស​របស់​អ័ប្រាហាំ​។


នាង​តបថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ សូម​ពិសា​ចុះ”។ រួច​នាង​ក៏​ប្រញាប់​ដាក់​ក្អម​នៅ​ដៃ​នាង​ចុះ ហើយ​ឲ្យ​គាត់​ផឹក​។


ពេល​ឲ្យ​គាត់​ផឹក​រួចហើយ នាង​និយាយថា​៖ “ខ្ញុំ​នឹង​ដងទឹក​ឲ្យ​អូដ្ឋ​របស់លោក​ដែរ រហូតដល់​វា​ផឹក​ឆ្អែត”។


មើល៍! ទូលបង្គំ​កំពុង​ឈរ​នៅក្បែរ​ប្រភពទឹក​។ សូម​ឲ្យ​នាងក្រមុំ​ណា​ដែល​ចេញមក​ដងទឹក ហើយ​ទូលបង្គំ​និយាយ​នឹង​នាង​ថា​: “សូម​ឲ្យ​ខ្ញុំ​ផឹក​ទឹក​បន្តិច​ពី​ក្អម​របស់នាង​ផង”


ហើយ​នាង​តប​នឹង​ទូលបង្គំ​ថា​: “សូម​ពិសា​ចុះ ហើយ​ខ្ញុំ​ក៏​ដងទឹក​ឲ្យ​អូដ្ឋ​របស់លោក​ដែរ” នោះ ជា​ស្ត្រី​ដែល​ព្រះយេហូវ៉ា​បាន​តម្រូវ​សម្រាប់​កូនប្រុស​របស់​ចៅហ្វាយ​ទូលបង្គំ’។


ផ្ទះ និង​ទ្រព្យសម្បត្តិ ជា​មរតក​មកពី​ដូនតា រីឯ​ប្រពន្ធ​មានប្រាជ្ញា​វិញ គឺ​មកពី​ព្រះយេហូវ៉ា​។


“ចូរ​សុំ​សម្រាប់​ខ្លួនអ្នក នូវ​ទីសម្គាល់​មួយ​ពី​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក​ចុះ ទោះបីជា​ជ្រៅ​ដល់​ស្ថានមនុស្សស្លាប់ ឬ​ខ្ពស់​ដល់​ស្ថានលើ​ក្ដី”។


ទាំង​ទូល​អង្វរ​ជានិច្ច​នៅក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ថា ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ខ្ញុំ​គង់តែ​មករក​អ្នករាល់គ្នា​ក្នុងថ្ងៃណាមួយ​ដោយជោគជ័យ​។