Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:13 - ព្រះគម្ពីរខ្មែរសាកល

13 មើល៍! ទូលបង្គំ​កំពុង​ឈរ​នៅក្បែរ​ប្រភព​ទឹក​នេះ ហើយ​ពួក​កូនស្រី​របស់​អ្នកក្រុង​នេះ​កំពុង​ចេញមក​ដងទឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 មើល៍ ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ហើយ​ពួក​កូន​ស្រី​របស់​អ្នក​ក្រុង​ក៏​ចេញ​មក​ដង​ទឹក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទូលបង្គំ​ឈរ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទីក្រុង​មក​ដង​ទឹក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 មើល ទូលបង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ដូច្នេះ កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ​ចេញ​មក​ដង​ទឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទី​ក្រុង​មក​ដង​ទឹក​ដែរ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះមកដល់ហើយ គាត់​ឲ្យ​អូដ្ឋ​លុតជង្គង់​នៅ​ខាងក្រៅ​ទីក្រុង​ក្បែរ​អណ្ដូង​ទឹក​។ ពេល​នោះ​ល្ងាច​ហើយ ជា​ពេល​ដែល​ស្រីៗ​ចេញមក​ដងទឹក​។


សូម​ឲ្យ​នាងក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​នឹង​នាង​ថា​: ‘សូម​ដាក់​ក្អម​របស់នាង​ចុះ​ដើម្បីឲ្យ​ខ្ញុំ​ផឹក​ផង’ ហើយ​នាង​តបថា​: ‘សូម​ពិសា​ចុះ ហើយ​ខ្ញុំ​ក៏​ឲ្យ​អូដ្ឋ​របស់លោក​ផឹក​ដែរ’ នោះ ជា​ស្ត្រី​ដែល​ព្រះអង្គ​បាន​តម្រូវ​សម្រាប់​អ៊ីសាក​បាវបម្រើ​របស់ព្រះអង្គ​។ តាមរយៈ​ការនេះ ទូលបង្គំ​នឹង​ដឹង​ថា​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ចៅហ្វាយ​របស់ទូលបង្គំ​មែន”។


មើល៍! ទូលបង្គំ​កំពុង​ឈរ​នៅក្បែរ​ប្រភពទឹក​។ សូម​ឲ្យ​នាងក្រមុំ​ណា​ដែល​ចេញមក​ដងទឹក ហើយ​ទូលបង្គំ​និយាយ​នឹង​នាង​ថា​: “សូម​ឲ្យ​ខ្ញុំ​ផឹក​ទឹក​បន្តិច​ពី​ក្អម​របស់នាង​ផង”


ចូរ​ផ្ទុកផ្ដាក់​ផ្លូវ​របស់អ្នក​នឹង​ព្រះយេហូវ៉ា ហើយ​ជឿទុកចិត្តលើ​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ធ្វើឲ្យសម្រេច


ក្នុង​គ្រប់ទាំង​ផ្លូវ​របស់អ្នក ចូរ​ទទួលស្គាល់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​តម្រង់​គន្លង​របស់អ្នក​។


មាន​ស្ត្រី​សាម៉ារី​ម្នាក់​មក​ដង​ទឹក​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“សូម​ឲ្យខ្ញុំ​ផឹក​ផង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម