Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​នាង​ក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​ថា សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​ដំរូវ​ឲ្យ​អ៊ីសាក​ជា​អ្នក​បំរើ​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ចំពោះ​ចៅហ្វាយ​ទូលបង្គំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 សូម​ឲ្យ​នាងក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​នឹង​នាង​ថា​: ‘សូម​ដាក់​ក្អម​របស់នាង​ចុះ​ដើម្បីឲ្យ​ខ្ញុំ​ផឹក​ផង’ ហើយ​នាង​តបថា​: ‘សូម​ពិសា​ចុះ ហើយ​ខ្ញុំ​ក៏​ឲ្យ​អូដ្ឋ​របស់លោក​ផឹក​ដែរ’ នោះ ជា​ស្ត្រី​ដែល​ព្រះអង្គ​បាន​តម្រូវ​សម្រាប់​អ៊ីសាក​បាវបម្រើ​របស់ព្រះអង្គ​។ តាមរយៈ​ការនេះ ទូលបង្គំ​នឹង​ដឹង​ថា​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ចៅហ្វាយ​របស់ទូលបង្គំ​មែន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បើ​ទូល‌បង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា "សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ទទួល​ទាន​ផង" ហើយ​នាង​នោះ​តប​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ" សូម​ឲ្យបាន​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌អង្គ​តម្រូវ​ឲ្យ​លោក​អ៊ីសាក ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​ព្រះអង្គ​បម្រុង​ទុក​ធ្វើ​ជា​ភរិយា​របស់​លោក​អ៊ីសាក ជា​ម្ចាស់​ទូលបង្គំ។ ដូច្នេះ ទូលបង្គំ​នឹង​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ចំពោះ​លោក​ម្ចាស់​របស់​ទូលបង្គំ​មែន!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បើ​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ខ្ញុំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​អ្នក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​អុលឡោះ​បំរុង​ទុក​ធ្វើ​ជា​ភរិយា​របស់​អ៊ីសា‌ហាក់ ជា​ចៅ‌ហ្វាយ​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ច្បាស់​ថា អុលឡោះ​ពិត​ជា​សំដែង​ចិត្ត​សន្តោស​មេត្តា ចំពោះ​ចៅ‌ហ្វាយ​របស់​ខ្ញុំ​មែន!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​នឹង​ដឹង​ដោយ‌សារ​អ្វី​ថា ទូលបង្គំ​នឹង​បាន​ស្រុក​នេះ​ជា​កេរ‌អាករ​ពិត


មើល ទូលបង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ដូច្នេះ កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ​ចេញ​មក​ដង​ទឹក


កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ


រួច​នាង​ឆ្លើយ​ថា ចាស​អញ្ជើញ​ពិសា​ចុះ លោក​ម្ចាស់ ហើយ​នាង​ក៏​ដាក់​ក្អម​ចុះ​មក​ជា​ប្រញាប់​ឲ្យ​គាត់​ផឹក


កាល​នាង​បាន​ឲ្យ​គាត់​ផឹក​រួច​ហើយ នោះ​នាង​និយាយ​ថា ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ទាល់​តែ​ឆ្អែត​ដែរ


មើល ទូលបង្គំ​នឹង​ឈរ​នៅ​ត្រង់​អណ្តូង​ទឹក​នេះ ដូច្នេះ​បើ​នាង​ក្រមុំ​ណា​ដែល​ចេញ​មក​ដង​ទឹក ហើយ​ទូលបង្គំ​និយាយ​ថា សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច


ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ទូលបង្គំ​ថា ចាស អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​អ្នក​ផឹក​ដែរ នោះ​សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ដំរូវ​ដល់​កូន​របស់​ចៅហ្វាយ​ទូលបង្គំ


រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា បង​អើយ សុខ​សប្បាយ​ជា​ទេ​ឬ យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក‌ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប


កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ឯង​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលីស្ទីន


ផ្ទះ‌សំបែង នឹង​ទ្រព្យ​សម្បត្តិ ជា​មរដក​មក​ពី​ឪពុក​តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ‌យេហូវ៉ា។


ចូរ​ឯង​សូម​ទី​សំគាល់​១​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជំរៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី


ព្រម​ទាំង​សូម​អង្វរ​ជា​ដរាប ឲ្យ​ខ្ញុំ​បាន​ឱកាស​ស្រួល​តាម​ព្រះ‌ហឫទ័យ​ម្តង​ណេះ ដើម្បី​នឹង​មក​ឯ​អ្នក​រាល់​គ្នា បើ​សិន​ជា​បាន


នោះ​គេ​ប្រាប់​ដល់​គាត់​ថា ដូច្នេះ​សូម​ឲ្យ​អ្នក​ទូល​សួរ​ព្រះ​មើល ដើម្បី​ឲ្យ​យើង​រាល់​គ្នា​ដឹង ជា​ផ្លូវ​ដែល​យើង​ទៅ​នេះ​នឹង​បាន​កើត​ការ​ឬ​ទេ


លោក​ទូល​ថា បើ​ទូលបង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​សូម​ទ្រង់​សំដែង​ទី​សំគាល់​ឲ្យ​ទូលបង្គំ​បាន​ដឹង​ផង ថា​គឺ​ទ្រង់​ហើយ​ដែល​មាន​បន្ទូល​នឹង​ទូលបង្គំ​ពិត​មែន


នោះ​មើល ទូលបង្គំ​ដាក់​រោម​ចៀម​នេះ​នៅ​ទី​លាន​ស្រូវ ដូច្នេះ​បើ​ឃើញ​សន្សើម​មាន​នៅ​តែ​នឹង​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ដី​ទាំង​អស់​ស្ងួត​វិញ នោះ​ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​ដោយ‌សារ​ដៃ​ទូលបង្គំ​ពិត​មែន ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ហើយ


បើ​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​ថា អើ ដូច្នេះ ខ្ញុំ​ជា​អ្នក​បំរើ​របស់​អ្នក​នឹង​បាន​សេចក្ដី​សុខ តែ​បើ​សិន​ជា​ទ្រង់​ក្រោធ​វិញ នោះ​ត្រូវ​ដឹង​ថា បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម