Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:11 - ព្រះគម្ពីរខ្មែរសាកល

11 “ចូរ​សុំ​សម្រាប់​ខ្លួនអ្នក នូវ​ទីសម្គាល់​មួយ​ពី​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក​ចុះ ទោះបីជា​ជ្រៅ​ដល់​ស្ថានមនុស្សស្លាប់ ឬ​ខ្ពស់​ដល់​ស្ថានលើ​ក្ដី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 «ចូរ​អ្នក​សូម​ទី​សម្គាល់​មួយ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជម្រៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើក្តី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 «ព្រះ​ករុណា​ត្រូវ​ទូល​សុំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា សម្តែង​នូវ​ទី​សម្គាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ចូរ​ឯង​សូម​ទី​សំគាល់​១​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជំរៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី

សូមមើលជំពូក ចម្លង

អាល់គីតាប

11 «ស្តេច​ត្រូវ​សុំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច សំដែង​នូវ​ទី​សំគាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ទ្រង់​ពិត​ជា​នៅ​ជា​មួយ​ស្តេច»។

សូមមើលជំពូក ចម្លង




អេសាយ 7:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

“‘នេះ​ជា​ទីសម្គាល់​សម្រាប់​អ្នក គឺ​ឆ្នាំ​នេះ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះឯង ហើយ​នៅ​ឆ្នាំ​ទីពីរ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះក្រោយមកទៀត ប៉ុន្តែ​នៅ​ឆ្នាំ​ទីបី ចូរ​សាបព្រោះ ច្រូតកាត់ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ រួច​ហូប​ផល​ទាំងនោះ​វិញ​។


ហេសេគា​ទ្រង់​សួរថា​៖ “តើ​មាន​ទីសម្គាល់​អ្វី ដែល​យើង​នឹង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​បាន​?”៕


ដើមស្រល់​នឹង​ដុះឡើង​ជំនួស​គុម្ពបន្លា ដើមមឺថល​នឹង​ដុះឡើង​ជំនួស​អញ្ចាញ ការនេះ​នឹង​បាន​សម្រាប់​ជា​កេរ្តិ៍ឈ្មោះ​ដល់​ព្រះយេហូវ៉ា និង​សម្រាប់​ជា​សញ្ញាសម្គាល់​ដ៏អស់កល្ប ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ”៕


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អ័ហាស​ទៀត​ថា​៖


ប៉ុន្តែ​អ័ហាស​តបថា​៖ “យើង​នឹង​មិន​សុំ​ទេ ហើយក៏​មិន​ល្បងល​ព្រះយេហូវ៉ា​ដែរ”។


នេះ​ជា​ទីសម្គាល់​ដល់​អ្នករាល់គ្នា គឺ​អ្នករាល់គ្នា​នឹង​ឃើញ​ទារក​រុំនឹងក្រណាត់ ផ្ដេក​នៅក្នុង​ស្នូកសត្វ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម